ផ្ទុយនឹងការភ័យខ្លាច
ខ្ញុំនៅចាំថា កាលពីឆ្នាំ១៩៩១ ខ្ញុំបានមើលគេផ្សាយពត៌មានអំពីបដិវត្តន៍អហឹង្សា ដែលបានកើតឡើង នៅតាមដងផ្លូវនៃទីក្រុងមូស្គូ។ ថ្ងៃនោះ ជនជាតិរូស្ស៊ីដែលបានចម្រើនវ័យធំឡើង ក្នុងរបបកុម្មុយនីយផ្តាច់ការ ស្រាប់តែនាំគ្នាចេញមកដើរក្បួនតាមផ្លូវ ដោយភ្នែកសម្លក់រថក្រោះដែលនៅខាងមុខ ទាំងប្រកាស់ថា “យើងនឹងធ្វើអ្វីៗ ដោយប្រើសេរីភាពរបស់យើង”។ ពេលនោះ បណ្តាអ្នកដឹកនាំដែលនៅខាងក្នុងអគារ មិនមានទឹកមុខដូចហ្វូងមនុស្សដែលនៅខាងក្រៅទេ ដែលការនេះបានបង្ហាញថា នរណាពិតជាមានការភ័យខ្លាច ហើយនរណាដែលពិតជាមានសេរីភាព។ បន្ទាប់ពីបានមើលពត៌មាននេះហើយ ខ្ញុំក៏បាននឹកឃើញនិយមន័យរបស់ពាក្យ សេចក្តីជំនឿ ។ សេចក្តីជំនឿ គឺផ្ទុយពីការភ័យខ្លាច។ អ្នកដែលមានការភ័យខ្លាចយ៉ាងពិតបា្រកដ បានរៀបចំជីវិតរបស់ខ្លួន តាមទស្សនៈនៃការភ័យខ្លាច។ ការអ្វីក៏ដោយដែលកើតឡើង ក៏បានចម្អែតការភ័យខ្លាចនោះ។ ចំណែកឯសេចក្តីជំនឿវិញ គឺមានលក្ខណៈផ្ទុយពីការភ័យខ្លាច។ អ្នកដែលមានពេញដោយក្តីជំនឿ រៀបចំជីវិតរបស់ខ្លួន តាមទស្សនៈនៃការមានទំនុកចិត្ត មិនមែនដោយការភ័យខ្លាចទេ។ ទោះបីជាស្ថានភាពក្នុងពេលបច្ចុប្បន្ន មានភាពវឹកវរយ៉ាងណាក៏ដោយ ក៏ព្រះទ្រង់នៅតែមានការឃុំគ្រងជីវិតយើងជានិច្ច។ ទោះបីជាយើងមានអារម្មណ៍ដូចម្តេចក៏ដោយ ក៏យើងនៅតែមានតម្លៃដ៏ពិត ចំពោះព្រះនៃសេចក្តីស្រឡាញ់។ តើមានការអ្វីខ្លះដែលយើងត្រូវភ័យខ្លាច បើសិនជាយើងពិតជាបាននៅជាប់ក្នុងព្រះមែន?ត្រង់ចំណុចនេះ សាវ័កយ៉ូហានបានមានប្រសាសន៍ថា “ព្រះដែលគង់ក្នុងអ្នករាល់គ្នា នោះទ្រង់ធំជាងអានោះ ដែលនៅក្នុងលោកីយ៍ផង”(១យ៉ូហាន ៤:៤)។ គ្រីស្ទបរិស័ទបានអធិស្ឋានជាញឹកញាប់ថា សូមឲ្យព្រះហឫទ័យទ្រង់បានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។ តើនឹងមានអ្វីកើតឡើង បើសិនជាយើងរស់នៅ ដោយជំនឿថា…
Read article