មធ្យោបាយដ៏តូច នៅកន្លែងដ៏តូច
ខ្ញុំបានជួបមនុស្សជាច្រើន ដែលធ្វើការបម្រើព្រះ ដោយគិតថា ខ្លួនហាក់ដូចជាកំពុងធ្វើការបម្រើព្រះ នៅកន្លែងតូចតាច តាមមធ្យោបាយដ៏ស្តួចស្តើង។ ពួកគេច្រើនតែបាក់ទឹកចិត្ត ដោយសារភាពឯកកោ នៅពេលដែលពួកគេមានអារម្មណ៍ថា កិច្ចការបម្រើរបស់ពួកគេមិនសំខាន់ចំពោះអ្នកដទៃ។ ពេលខ្ញុំឮពួកគេនិយាយដូចនេះ ខ្ញុំក៏បាននឹកចាំអំពីតួអង្គទេវតា នៅក្នុងសៀវភៅរឿងរបស់លោក ស៊ី អែស លូអីស(C. S. Lewis) ដែលមានចំណងជើងថា ក្នុងពិភពដ៏ស្ងាត់ស្ងៀម ។ តួអង្គទេវតានោះមានបន្ទូលដល់គេថា “ប្រជាជនរបស់ខ្ញុំមានច្បាប់មួយ ដែលហាមពួកគេមិនឲ្យនិយាយអំពីទំហំ ឬតួរលេខប្រាប់អ្នកឡើយ … ព្រោះការនេះបានធ្វើឲ្យអ្នកគិតថា ខ្លួនធំលើសអ្វីៗដែលពិតជាមានភាពអស្ចារ្យ”។ ជួនកាល នៅក្នុងវប្បធម៌របស់មនុស្ស គេយល់ថា អ្វីដែលមានទំហំកាន់តែធំគឺកាន់តែអស្ចារ្យ បានសេចក្តីថា ទំហំគឺជាខ្នាតរង្វាស់នៃជោគជ័យ។ ត្រង់ចំណុចនេះ ទាល់តែមនុស្សដែលមានភាពរឹងមាំ ទើបអាចជម្នះវប្បធម៌នេះបាន ជាពិសេស បើសិនជាពួកគេកំពុងធ្វើការបម្រើ នៅកន្លែងដ៏តូច។ ប៉ុន្តែ យើងមិនត្រូវ “មើលរំលងការអ្វី ដែលពិតជាអស្ចារ្យ”ឡើយ។ មិនមែនមានន័យថា តួរលេខមិនសំខាន់នោះទេ(ជាក់ស្តែង ពួកសាវ័កក៏បានរាប់ចំនួនមនុស្សដែលពួកគេបាននាំឲ្យជឿព្រះផងដែរ, មើលកិច្ចការ ២:៤១)។ តួរលេខរបស់ពួកគេ ឆ្លុះបញ្ចាំងអំពីមនុស្សដែលកំពុងរស់នៅ ដែលត្រូវការសេចក្តីសង្រ្គោះដ៏អស់កល្បជានិច្ច។ យើងគួរតែធ្វើការ និងអធិស្ឋានឲ្យមានចំនួនមនុស្សកាន់តែច្រើន ចូលនគរព្រះ…
Read article