ស្វែងរកផ្លូវរបស់ព្រះ
ផ្លូវក្រោមបាតសមុទ្រឆេននល ធូននល(Channel Tunnel) ត្រូវបានគេបើកឲ្យប្រើប្រាស់ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៩៤។ កាលពីជិតពីរសតវត្សរ៍មុន គឺនៅឆ្នាំ១៨០២ លោកអាល់បឺត ម៉ាធា(Albert Mathieu) ដែលជាវិស្វកររបស់ស្តេចណាប៉ូលេអុង(Napoleon) បានស្នើឲ្យសាងសង់ផ្លូវក្រោមបាតសមុទ្រនោះ។ សព្វថ្ងៃនេះ មនុស្សរាប់ពាន់នាក់ រួមទាំងឡានតូចធំ បានធ្វើដំណើរតាមរថភ្លើងជារៀងរាល់ថ្ងៃ នៅតាមផ្លូវក្រោមបាតសមុទ្រ ដែលតភ្ជាប់ប្រទេសអង់គ្លេស និងប្រទេសបារាំង ដែលមានចម្ងាយ៥០គីឡូម៉ែត្រ។ មុនពេលគេសាងសង់ផ្លូវក្រោមបាតសមុទ្រនេះ មនុស្សម្នាបានធ្វើដំណើរតាមនាវា ឆ្លងកាត់ដៃសមុទ្រនៅចន្លោះប្រទេសអង់គ្លេស និងប្រទេសបារាំង អស់រយៈពេលជាច្រើនសតវត្សរ៍។ ព្រះទ្រង់ក៏បានរៀបផែនការ ដើម្បីឲ្យរាស្រ្តរបស់ព្រះអង្គ មានផ្លូវដែលល្អហួសពីការរំពឹងទុកផងដែរ គឺដូចដែលមានចែងក្នុងបទគម្ពីរនិក្ខមនំ ១៤:១០-២២។ កាលនោះ ពួកគេកំពុងប្រឈមមុខនឹងសេចក្តីស្លាប់។ បើមិនត្រូវកងទ័ពស្តេចផារ៉ោនសម្លាប់ទេ ក៏ត្រូវលង់ទឹកស្លាប់ដែរ ដូចនេះ ពួកគេស្ថិតក្នុងភាពតក់ស្លុត។ ប៉ុន្តែ ព្រះទ្រង់បានញែកសមុទ្រក្រហម ដើម្បីឲ្យពួកគេអាចដើរឆ្លងទៅត្រើយម្ខាងទៀត ពីលើបាតសមុទ្រដែលព្រះអង្គបានធ្វើឲ្យក្លាយជាដីគោកនោះ។ ជាច្រើនឆ្នាំក្រោយមក លោកអេសាភ ដែលជាអ្នកនិពន្ធទំនុកដំកើង បានលើកឡើងថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ គឺជាភស្តុតាងបញ្ជាក់ថា ព្រះអង្គពិតជាមានអំណាចចេស្តាមែន គឺដូចដែលមានសេចក្តីចែងថា “ផ្លូវដែលទ្រង់យាង នោះនៅក្នុងសមុទ្រ ហើយផ្លូវច្រករបស់ទ្រង់ ក៏នៅទីមានទឹកច្រើន ឥតមានអ្នកណាឃើញដានព្រះបាទទ្រង់ឡើយ។…
Read article