ទឹកភ្លៀងដែលផ្តល់នូវជីវិត
ក្នុងអំឡុងពេលដែលអាកាសធាតុក្តៅខ្លាំង នៅខែសីហា ឆ្នាំ១៨៩១ លោកអ.ជី. ឌីរេនហ្វ៊ត(R.G. Dyrenforth) បានធ្វើដំណើរមកដល់ទីក្រុងមិឌលែន រដ្ឋតិចសាស់ ដោយមានការតាំងចិត្តថា គាត់នឹងធ្វើឲ្យមានបន្ទុះចេញជាទឹកភ្លៀងធ្លាក់ពីលើមេឃមក។ គាត់ និងក្រុមរបស់គាត់ក៏បានបង្ហោះ ហើយបំផ្ទុះបាឡុងធំៗ ដែលមានពេញដោយឧស្ម័នផ្ទុះ ហើយប្រើកាណុងបាញ់ភ្លើង ព្រមទាំងបំផ្ទុះរំសេវ នៅលើដី ដែលបណ្តាលឲ្យមានការកក្រើកទាំងផ្ទៃមេឃ និងផែនដី។ អ្នកខ្លះជឿថា គាត់បានធ្វើឲ្យមានភ្លៀងបន្តិចបន្តួចដែរ តែមនុស្សភាគច្រើនបាននិយាយថា គាត់បានធ្វើឲ្យមានសំលេងរំខានជាខ្លាំង។ កម្លាំងផ្ទុះនោះពិតជាគួរឲ្យភ្ញាក់ផ្អើលមែន តែមិនមានប្រសិទ្ធភាពនៅក្នុងការបង្កើតទឹកភ្លៀងទេ។ ពេលដែលពួកជំនុំដំបូងត្រូវការអ្នកមើលការខុសត្រូវ ពួកគេបានស្វែងរកមនុស្ស ដែលមានសមត្ថភាពខុសៗគ្នា។ ពួកគេបានជ្រើសរើស “មនុស្សប្រុស៧នាក់ ដែលមានឈ្មោះល្អ ពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា”(កិច្ចការ ៦:៣) ដើម្បីឲ្យគ្រប់គ្រងការចែកអាហារ ជារៀងរាល់ថ្ងៃ។ ក្នុងចំណោមអ្នកទាំងនោះ មានលោកស្ទេផាន “ដែលពេញដោយសេចក្តីជំនឿ និងព្រះចេស្តា គាត់ក៏ធ្វើការអស្ចារ្យ និងទីសំគាល់យ៉ាងធំនៅក្នុងពួកជន”(ខ.៨)។ ពេលដែលមានជម្លោះកើតឡើង ពួកអ្នកដែលមកជជែកដេញដោលនឹងលោកស្ទេផាន “ពុំអាចទប់ទល់នឹងប្រាជ្ញា ហើយនិងព្រះវិញ្ញាណ ដែលគាត់អាងនឹងនិយាយនោះបានទេ”(ខ.១០)។ ព្រះគម្ពីរបានចែងយ៉ាងច្បាស់ថា លោកស្តេផានមានប្រសិទ្ធិភាព ក្នុងកិច្ចការខាងវិញ្ញាណ ដោយសារគាត់បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានប្រទានឲ្យគាត់ មានភាពពេញខ្នាតនៃសេចក្តីជំនឿ ប្រាជ្ញា និងអំណាច។…
Read article