តើមាននរណាច្រៀងទេ?
មានពេលមួយ លោកគ្រីស ហាដហ្វៀល(Chris Hadfield) ដែលជាអាកាសយានិកជនជាតិកាណាដា និងជាមេបញ្ជាការនៃស្ថានីយអវកាសអន្តរជាតិ បានចូលរួមនៅក្នុងការច្រៀង ជាមួយនឹងសិស្សសាលាមួយក្រុម ដែលកំពុងនៅក្នុងស្ទូឌីយ៉ូមួយ នៅផែនដី ខណៈពេលដែលគាត់កំពុងស្ថិតនៅក្នុងស្ថានីយអវកាស ដែលមានកំពស់៣២១គីឡូម៉ែត្រពីផែនដី។ ពួកគេបានច្រៀងជាមួយគ្នា នូវបទ “តើមាននរណាច្រៀងទេ” ដែលជាស្នាដៃនិពន្ធរួមរបស់លោកហាដហ្វៀល ជាមួយនឹងលោកអេឌ រ៉ូមបឺតសិន(Ed Robertson)។ ក្នុងបទចម្រៀងនោះ ខ្ញុំបានចាប់អារម្មណ៍នឹងឃ្លាមួយ ដែលគេច្រៀងថា “អ្នកមិនអាចដាក់ព្រំប្រទល់ នៅលើទីអវកាសបានឡើយ”។ មនុស្សនៅលើផែនដី បានគូសខ្សែបន្ទាត់ព្រំដែនជាច្រើន ដើម្បីញែកខ្លួនចេញពីគ្នា ដោយមានជាតិសាសន៍ ប្រទេស និងមនោគមវិជ្ជាផ្សេងគ្នា ប៉ុន្តែ បទចម្រៀងនេះបានរំឭកខ្ញុំថា ព្រះអង្គមិនបានសព្វព្រះទ័យឲ្យយើងមានការបែងចែកគ្នាដូចនេះទេ។ អ្វីដែលសំខាន់នោះ គឺព្រះអង្គសព្វព្រះទ័យឲ្យយើងស្រឡាញ់ព្រះអង្គ និងស្រឡាញ់គ្នាទៅវិញទៅមក(ម៉ាកុស ១២:៣០-៣១)។ ព្រះអង្គជាឪពុកដែលមានក្តីស្រឡាញ់ ដូចនេះ ព្រះអង្គសព្វព្រះទ័យឲ្យក្រុមគ្រួសាររបស់ព្រះអង្គ មានការរួបរួមគ្នាតែមួយ។ យើងមិនអាចសម្រេចកិច្ចការដែលព្រះអង្គឲ្យយើងធ្វើបានឡើយ បើសិនជាយើងបដិសេធមិនព្រមផ្សះផ្សាគ្នា។ នៅពេលយប់ មុនពេលគេយកព្រះអង្គទៅឆ្កាង ព្រះអង្គបានទូលអង្វរដល់ព្រះវរបិតា សូមឲ្យអ្នកដើរតាមព្រះអង្គមានការរួបរួមគ្នា។ គឺដូចដែលព្រះអង្គបានអធិស្ឋានថា “ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង”(យ៉ូហាន ១៧:២១)។ ការច្រៀងរួមគ្នា…
Read article