កិច្ចព្រមព្រៀង
មុនពេលខ្ញុំព្រមទទួលសេវ៉ាកម្ម ពីក្រុមហ៊ុនណាមួយ តាមប្រព័ន្ធអ៊ីនធើណែត ខ្ញុំកម្រអានកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុននោះណាស់។ កិច្ចព្រមព្រៀងនោះមានច្រើនទំព័រ ហើយប្រើសុទ្ធតែពាក្យបច្ចេកទេសច្បាប់ ដែលភាគច្រើន ពិបាកឲ្យមនុស្សសាមញ្ញដូចខ្ញុំយល់។ ហេតុនេះហើយបានជាខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលមិត្តភក្តិរបស់ខ្ញុំម្នាក់មកពីអាហ្រ្វិក បានឲ្យខ្ញុំអានកិច្ចព្រមព្រៀងដ៏ចម្លែក របស់សេវ៉ាកម្មលក់កម្មវិធីកំព្យូទ័រតាមប្រព័ន្ធអ៊ីនធើណែត។ កិច្ចព្រមព្រៀងនោះមិនបានប្រើពាក្យបច្ចេកទេសដែលពិបាកយល់នោះទេ តែផ្ទុយទៅវិញ ក្នុងកិច្ចព្រមព្រៀងនោះ អ្នកផលិតកម្មវិធីកំព្យូទ័រនោះបានជូនពរ ដោយលើកទឹកចិត្តគេឲ្យប្រើកម្មវីធីរបស់គាត់ ឲ្យមានប្រយោជន៍ យ៉ាងដូចនេះថា “សូមលោកប្រើកម្មវិធីនេះ ដើម្បីធ្វើការល្អ មិនមែនធ្វើការអាក្រក់ឡើយ។ សូមលោកអ្នករកឃើញការអត់ទោសសម្រាប់ខ្លួនឯង និងអត់ទោសឲ្យអ្នកដទៃ។ សូមចែករំលែក ដោយចិត្តជ្រះថ្លា ហើយមិនត្រូវចង់បានអ្វីពីអ្នកដទៃ លើសពីអ្វីដែលខ្លួនបានឲ្យគេនោះឡើយ”។ គ្រាន់តែបានមើលកិច្ចព្រមព្រៀងនោះភ្លាម ខ្ញុំក៏បាននឹកស្រមៃថា បើសិនជាកិច្ចព្រមព្រៀងនៃសេវ៉ាកម្មជាច្រើនទៀត ត្រូវបានគេសរសេរជាពាក្យជូនពរ ជាជាងធ្វើជាឯកសារផ្នែកច្បាប់ មិនដឹងជាប្រសើរយ៉ាងណាទេ ។ បន្ទាប់មក ខ្ញុំក៏បាននឹកចាំថា កិច្ចព្រមព្រៀងដែលព្រះយេស៊ូវបានធ្វើជាមួយយើង ក៏មានលក្ខណៈសាមញ្ញ និងល្អដូចនេះផងដែរ។ ព្រះអង្គបានយល់ព្រមប្រទានការអត់ទោសបាប ផ្សះផ្សាយើងឲ្យជានឹងព្រះ ហើយប្រទាននូវព្រះវិញ្ញាណបរិសុទ្ធដល់យើង។ ហើយព្រះអង្គសព្វព្រះទ័យឲ្យយើងឆ្លើយតបវិញ ដោយព្រមទទួលជឿព្រះអង្គ(យ៉ូហាន ៣:១៦) ធ្វើការល្អ(កាឡាទី ៦:១០) អត់ទោសឲ្យគេ ដូចដែលព្រះអង្គបានអត់ទោសឲ្យយើងដែរ(លូកា ៦:៣៧) និងស្រឡាញ់អ្នកដទៃ ដូចដែលព្រះអង្គបានស្រឡាញ់យើង(យ៉ូហាន ១៣:៣៤)។…
Read article