សូមឲ្យខ្ញុំច្រៀងសរសើរ
ពេលមួយខ្ញុំបានសួរមិត្តភក្តិខ្ញុំ អំពីសុខទុក្ខរបស់ម្តាយគាត់។ គាត់ក៏បានប្រាប់ខ្ញុំថា ជម្ងឺបាត់ការចងចាំបានធ្វើឲ្យគាត់ភ្លេចឈ្មោះមនុស្សជាច្រើន និងបានភ្លេចអ្វីៗដែលបានកើតឡើងកាលពីមុន។ គាត់បាននិយាយទៀតថា ទោះបីជាមានបញ្ហាដូចនេះក៏ដោយ ក៏គាត់នៅតែអាចអង្គុយលេងព្យាណូ ដោយមិនចាំបាច់ប្រើក្រដាស់ភ្លេងជាជំនួយ ហើយគាត់បានលេងបទទំនុកបរិសុទ្ធបានយ៉ាងពិរោះ តាមការចងចាំរបស់គាត់។ កាលពី២៥០០ឆ្នាំមុន លោកប្លាតុង និងលោកអារីស្តូត ដែលជាទស្សនវិទូក្រិក នៅសម័យបុរាណបានសរសេរអំពីអំណាចរបស់តន្រ្តី ដែលអាចជួយ និងព្យាបាលជម្ងឺ។ ប៉ុន្តែ ជាច្រើនសតវត្សរ៍ មុនសម័យនោះ ព្រះគម្ពីរបរិសុទ្ធ មានខគម្ពីរជាច្រើន ដែលមានការជ្រួតជ្រាប ទៅដោយបទចម្រៀង ដែលរាប់ចាប់តាំងពីបទគម្ពីរដែលបានចែង អំពីលោកយូបាល ដែលជា “ឪពុកនៃពួកអ្នកលេងស៊ុង និងខ្លុយ”(លោកុប្បត្តិ ៤:២១) រហូតដល់បទគម្ពីរដែលចែងអំពីពួកអ្នកដែល “ច្រៀងទំនុករបស់លោកម៉ូសេ ជាបាវបំរើនៃព្រះ និងទំនុករបស់កូនចៀម”(វិវរណៈ ១៥:៣)។ ដូចនេះ បណ្តាទំព័រនៃព្រះគម្ពីរបានបន្លឺសំនៀងដ៏ពិរោះនៃតន្រ្តី។ ជាញឹកញាប់ គេហៅកណ្ឌទំនុកដំកើងថា “កណ្ឌបទចម្រៀងនៃព្រះគម្ពីរ” ដែលនាំចិត្តយើង ឲ្យគិតដល់សេចក្តីស្រឡាញ់ និងភាពស្មោះត្រង់របស់ព្រះ។ បទគម្ពីរទំនុកដំកើងបានបញ្ចប់ ដោយពាក្យថា “គួរឲ្យជីវិតទាំងឡាយដែលមានដង្ហើម បានសរសើរដល់ព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ាចុះ”(ទំនុកដំកើង ១៥០:៦) ដែលនេះជាការអញ្ជើញយើងម្តងហើយម្តងទៀត ឲ្យថ្វាយបង្គំព្រះ។ សព្វថ្ងៃនេះ យើងក៏ចាំបាច់ត្រូវឲ្យព្រះអង្គធ្វើការក្នុងចិត្តយើង…
Read article