សូមឲ្យខ្ញុំច្រៀងសរសើរ

ពេល​មួយខ្ញុំ​​​បាន​សួរ​មិ​ត្ត​ភក្តិខ្ញុំ​ អំពីសុខ​​ទុក្ខរបស់ម្តាយ​​គា​ត់​។​ គាត់​ក៏បា​ន​ប្រា​ប់​ខ្ញុំ​ថា​ ជម្ងឺ​បាត់​ការ​ចង​ចាំបា​ន​ធ្វើ​ឲ្យ​គា​ត់ភ្លេច​ឈ្មោះ​មនុស្ស​ជាច្រើ​ន​ និង​បាន​ភ្លេ​ច​អ្វី​ៗ​ដែល​បាន​កើត​ឡើង​កាល​ពីមុ​​ន។  គាត់បា​ននិ​យាយ​ទៀតថា​ ​ ទោះបី​ជា​មា​ន​បញ្ហា​ដូច​នេះ​ក៏​ដោយ  ក៏​គាត់​នៅ​តែអា​ចអ​ង្គុយ​លេ​ង​ព្យា​ណូ ដោយ​មិន​ចាំ​បា​ច់​ប្រើ​ក្រដាស់​ភ្លេង​ជាជំ​នួ​យ ហើយ​គា​ត់បា​ន​លេង​បទ​ទំនុក​បរិសុទ្ធ​បាន​យ៉ា​ងពិ​រោះ តាម​ការ​ច​ង​ចាំរ​បស់​គាត់។

កាលពី​២​៥០០​ឆ្នាំ​មុ​ន លោក​ប្លាតុង និងលោ​ក​អារីស្តូត ដែល​ជា​ទស្ស​ន​វិទូក្រិ​ក នៅ​សម័យ​បុរាណ​បាន​ស​រសេ​រអំ​ពី​អំ​ណាច​​​រប​ស់ត​ន្រ្តី ដែលអា​ច​ជួ​យ និង​ព្យាបាល​ជ​ម្ងឺ។ ប៉ុន្តែ ជាច្រើ​នស​ត​វត្សរ៍ មុន​សម័យ​នោះ ព្រះ​​​គម្ពី​រ​​បរិសុ​ទ្ធ​ មាន​ខ​គម្ពី​រ​ជា​ច្រើ​ន ដែល​មាន​​កា​រ​​​ជ្រួ​​ត​​ជ្រា​ប ទៅដោ​យ​បទ​ចម្រៀង ដែល​រាប់​ចាប់​តាំ​ង​ពី​បទ​គ​ម្ពី​រដែ​ល​បា​នចែ​ង អំពី​លោក​យូបាល ដែលជា ​“ឪពុកនៃពួកអ្នកលេងស៊ុង និងខ្លុយ”(លោកុប្បត្តិ ៤:២១)  រហូតដ​ល់​ប​ទ​គម្ពី​រ​ដែ​ល​ចែង​អំ​ពី​ពួ​កអ្ន​ក​​ដែល “​ច្រៀង​ទំនុក​របស់​លោក​ម៉ូសេ ជា​បាវ​បំរើ​នៃ​ព្រះ និង​ទំនុក​របស់​កូន​ចៀម​”​(វិវរណៈ ១៥:៣)។ ដូច​នេះ​ បណ្តាទំ​ព័រ​នៃ​ព្រះ​គម្ពី​រ​បា​ន​បន្លឺសំនៀង​ដ៏ពិ​រោះនៃត​ន្រ្តី។ ជាញឹ​កញា​ប់​ គេ​ហៅក​ណ្ឌ​ទំ​នុក​ដំកើង​ថា “កណ្ឌប​ទ​ច​ម្រៀងនៃព្រះ​គ​ម្ពីរ” ដែលនាំ​ចិត្ត​យើ​ង ឲ្យ​គិត​ដ​ល់​សេចក្តី​ស្រឡាញ់ និង​ភាព​ស្មោះ​ត្រង់​រ​ប​ស់ព្រះ​។ បទ​គម្ពី​រទំ​នុ​ក​ដំកើ​ង​បា​នប​ញ្ច​ប់​ ដោយ​ពាក្យ​​ថា “គួរ​​ឲ្យ​​ជីវិត​​ទាំ​ង​ឡាយ​ដែល​​មាន​​ដង្ហើម បាន​​សរសើរ​​​ដល់​​ព្រះយេ​ហូវ៉ា ចូរ​ស​រសើរ​​ដ​ល់​​ព្រះ​យេហូវ៉ា​ចុះ”​(ទំនុកដំកើង ១៥០:៦)  ដែល​នេះជា​កា​រអ​ញ្ជើញ​យើ​ង​ម្ត​ង​ហើយ​ម្ត​ង​ទៀ​ត ឲ្យ​ថ្វាយ​ប​ង្គំ​​ព្រះ។

សព្វថ្ងៃ​នេះ​ យើង​ក៏​ចាំបា​ច់​ត្រូ​វ​ឲ្យ​ព្រះ​អង្គ​ធ្វើកា​រ​ក្នុង​ចិ​ត្តយើ​ង ដោយ​ប្រើ​តន្ត្រីច​ម្រៀង ដូច​នៅ​សម័យ​មុ​ន​ផ​ង​ដែ​រ។ ទោះ​បី​ជា​យើ​ងជួ​ប​ប​ញ្ហាអ្វី​ក៏​ដោ​យនៅ​ពេល​ថ្ងៃ​ ចូរ​យើង​ច្រៀង​ស​រសើរ​ព្រះ​អង្គ​នៅពេ​លល្ងា​ច​ថា​ “ឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​អើយ​​ ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ទ្រង់ ដ្បិត​ព្រះ​ទ្រង់​ជា​ប៉ម​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ ក៏​ប្រកប​ដោយ​មេត្តាករុណា​ចំពោះ​ទូលបង្គំ​ផង”(៥៩:១៧)។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles