តើអ្នកសាបព្រោះអ្វី?

នៅ​សកល​វិទ្យា​ល័យរ​ប​ស់​ខ្ញុំ​ មាន​ប៉ម​នាឡិ​ការ​ធំមួ​យ ដែល​នៅ​លើ​នោះ មាន​រូប​ចម្លាក់​ផុស​មួយ ដែល​គេ​បាន​ដា​ក់​លម្អ ដែល​មាន​ចំណង​ជើង​ថា​ អ្នក​សាប​ព្រោះ។ នៅ​ក្រោម​រូប​ចម្លាក់​នោះ គេបា​នឆ្លា​ក់​បទ​គ​ម្ពី​រកាឡាទី ៦:៧ ដែលចែ​ង​ថា​ “ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ”។ សាកល​វិទ្យាល័យ​រ​ដ្ឋមីឈីហ្គិន នៅ​តែ​នាំមុ​ខ​គេ ក្នុង​ការ​ស្រាវ​ជ្រាវ​ផ្នែក​កសិកម្ម ប៉ុន្តែ ទោះបី​​ជា​បច្ចេក​ទេស​នៃកា​រ​ដំា​ដំណាំ និង​ផលិត​ផល​កសិ​កម្ម​មាន​ការ​រីក​ចម្រើនយ៉ាង​ណាក៏​ដោយ​ ក៏គេ​មិន​អាច​ធ្វើ​ឲ្យ​គ្រា​ប់ពោ​ត​​​ប​ង្កើត​ផ​លចេ​ញ​ជា​ផ្លែសណ្តែក​បាន​ឡើ​យ។

ព្រះ​យេស៊ូវ​បា​ន​មាន​ប​ន្ទូល​ជា​ពា​ក្យ​ប្រៀប​ប្រ​ដូច​ជា​ច្រើ​ន​ អំពីការធ្វើ​ចំកា​រ​ ដើម្បី​ពន្យល់អំ​ពី​ន​គ​រ​ព្រះ។​ ក្នុងរឿង​ប្រៀ​បប្រ​ដូច​​អំពីអ្នក​ព្រោះគ្រា​ប់​ពូ​ជ(ម៉ាកុស ៤) ព្រះ​អ​ង្គបា​ន​ប្រៀ​ប​ប្រដូ​ច​ព្រះ​បន្ទូល​ព្រះ ទៅ​នឹ​ងគ្រា​ប់​ពូ​ជ ដែល​គេ​បាន​សា​ប​ព្រោះ ក្នុងប្រ​ភេទ​ដី​ខុសៗ​​គ្នា។ រឿង​ប្រៀប​ប្រដូ​ចនេះ​ បាន​បង្ហា​ញ​ថា ​កសិករ​ម្នាក់​នោះ ​បាន​ព្រោះគ្រា​ប់​ពូជ​ដោយ​មិ​នរើ​ស​ដី​ ដោយដឹ​ង​ថា ​គ្រា​ប់ពូ​ជ​ខ្លះនឹងធ្លាក់ទៅ​ក​ន្លែង​ដែល​វា​មិ​នអា​ច​លូត​លា​ស់បា​ន។

យើង​ក៏​ត្រូវ​សា​ប​ព្រោះគ្រា​ប់​ពូជ​ល្អ​ៗ​ ដោយ​មិន​រើ​ស​ទីកន្លែង និ​ងពេល​វេ​លា ដូច​ដែល​ព្រះ​យេស៊ូវបា​ន​ធ្វើផង​​ដែ​រ។​ ព្រះ​ទ្រង់​​ជាអ្នកទ​ទួ​លខុ​ស​ត្រូ​វ ចំពោះ​កន្លែ​ង​ដែ​លគ្រា​ប់​ពូជ​នោះ​ធ្លា​ក់​ចុះ​  និង​ចំពោះ​ការលូ​ត​លាស់​រ​ប​ស់​វា។  អ្វី​ដែល​សំ​ខា​ន់​នោះ ​ គឺយើ​ង​បា​ន​សា​ប​​​ព្រោះ​គ្រា​ប់​ពូជ។ ព្រះ​ទ្រ​ង់មិ​ន​សព្វ​ព្រះទ័យ​ឲ្យ​យើ​ងទ​ទួល​ផល​ផ្លែ ដែល​ជា​សេចក្តី​ហិន​វិនា​សឡើ​យ ដូច​នេះ ព្រះ​អង្គ​ស​ព្វ​ព្រះទ័​យ​ឲ្យ​យើង​សាប​ព្រោះកា​រ​អ្វីដែ​ល​ល្អ​ ​ហើយ​ត្រឹម​ត្រូ​វ​(សុភាសិត ១១:១៨)។ សាវ័ក​ប៉ុល​ក៏​បាន​ប្រើ​ពាក្យ​ប្រៀប​ប្រដូ​ច​នេះ​ផង​ដែ​រ​ ពេល​ដែ​លគា​ត់​ដាស់​តឿ​ន​គ្រីស្ទ​ប​រិស័ទ​កុំ​ឲ្យ​សា​បព្រោះ​គ្រាប់​ពូជ​នៃសេចក្តី​ពុករ​លួយ។ ផ្ទុយទៅ​វិ​ញ យើងត្រូវសា​បព្រោះ​គ្រា​ប់ពូ​ជ​ ដែល​នឹង​បាន​ផ​ល​ជាជី​វិត​អស់​ក​ល្ប​ជានិច្ច(កាឡាទី ៦:៨)។

តើ​យើង​ត្រូ​វ​សាប​ព្រោះ​អ្វី​? យើងត្រូ​វ​សាប​ព្រោះ​អ្វី​ ដែល​ព្រះស​ព្វ​ព្រះ​ទ័​យ​​។ ដើម្បីទទួ​ល​ផល​ដែ​ល​ល្អ ​ក្នុងជី​វិ​ត​យើង ចូ​រយើ​ង​ចា​ប់ផ្តើ​ម​សា​ប​ព្រោះគ្រា​ប់​ពូជ​នៃសេ​ច​ក្តី​ល្អ។-Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles