September 25, 2016

You are here:
ការនិយាយតិច

ជាច្រើន​ឆ្នាំក​ន្ល​ង​ទៅ​ មាន​អ្ន​កនិ​ព​ន្ធ​អ​នាមិកម្នា​ក់​ បាន​និព​ន្ធ​បទ​កំ​ណា​ព្យ​ខ្លីមួ​យ​ប​ទ អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​វា​ស់​វែង​ពា​ក្យ​ស​ម្តី​រ​បស់​យើ​ង​។ ក្នុងប​ទ​កំ​ណាព្យ​នោះ​ ​គាត់បា​ន​សរសេរ​ថា “តាម​សត្វ​ទីទុ​យក​ញ្ចាស់​ដ៏​ឆ្លាត​វ័យ​មួ​យក្បា​ល​ ទំ​នៅ​លើដើ​ម​ឈើ​ធំមួយ​ដើម។ កាលវា​ឃើ​ញ​អ្វី​ៗនៅជុំ​វិញ​វា​កាន់​តែ​ច្រើ​ន​ វាក៏​និយា​យ​កាន់​តែ​តិ​ច​។ ពេល​វានិ​យា​យកាន់​តែ​តិ​ច នោះវា​ក៏​ស្តាប់​ឮ​កាន់​តែច្រើ​ន​។ ហេតុ​អ្វី​បាន​ជា​យើ​ង​រាល់​គ្នា​ ​មិន​អាច​និ​យាយ​ឲ្យ​កាន់​តែ​តិ​ច​ ដូច​សត្វ​ទី​ទុយ​កញ្ចាស់​ដ៏ឆ្លាត​វ័យ​នោះ​? ប្រាជ្ញាមា​​​នទំ​​នា​ក់​ទំ​ន​ង ​ជា​មួយ​នឹ​ង​ការ​កំណត់​ពាក្យ​ស​ម្តីរបស់យើង។ គឺដូ​ចដែ​ល​ប​ទ​គម្ពី​រ​សុភាសិត ១០:១៩ បាន​ចែង​ថា​ “អ្នក​ណា​ដែ​ល​​និយាយ​​ច្រើន នោះ​មិន​ខាន​​នឹង​មាន​បាប​ឡើយ តែ​អ្នក​ណា​ដែល​ឃាត់​ទប់​បបូរ​មាត់​វិញ នោះ​ជា​មនុស្ស​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា”​។ មនុស្ស​មាន​ប្រាជ្ញា​មា​នការ​ប្រុង​ប្រ​យ័​ត្ន ចំពោះ​ការ​អ្វី​​ដែល​ខ្លួន​និយាយ និង​ដឹង​ថា ខ្លួន​ត្រូវ​និ​យាយ​ច្រើ​នប៉ុ​ណ្ណា​ ក្នុង​ស្ថានភា​ព​ណា​មួយ។  យើងត្រូ​វ​ទប់​ពា​ក្យ​សម្តី​រប​ស់​យើ​ង ពេលដែ​ល​យើ​ងមា​ន​កំហឹ​ង។​ សាវ័កយ៉ា​កុ​ប​បាន​លើក​ទឹក​ចិត្ត​ប​ង​ប្អូន​រួ​ម​ជំនឿ​រប​ស់គា​ត់​ថា​ ​“បង​ប្អូ​ន​ស្ងួ​នភ្ងា​​អើ​យ ចូរ​​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ”(យ៉ាកុប ១:១៩)។ ការគ្រ​ប់​គ្រ​ងពា​ក្យ​ស​ម្តីរ​ប​ស់​យើង​ ​ក៏​អាច​បង្ហាញ​នូវ​កា​រ​កោត​ខ្លា​ច​ព្រះផ​ង​ដែរ​។​ ​គឺ​ដូច​ដែ​លសេ្ត​ច​សាឡូម៉ូន​បាន​មា​នប​ន្ទូល​ថា​ “កុំ​​ឲ្យ​​ចិត្ត​ឯង​រហ័ស​ពេក ក៏​កុំ​ឲ្យ​មាត់​ឯង​ពោល​ឥត​បើ​គិត​នៅ​ចំពោះ​ព្រះ​ឡើយ ដ្បិត​ព្រះ​ទ្រង់​គង់​នៅ​ឯ​ស្ថាន​សួគ៌ ហើយ​ឯង​នៅ​ផែនដី​ទេ ដូច្នេះ ត្រូវ​ឲ្យ​ឯង​មាន​សំដី​តិច​វិញ”(សាស្តា ៥:២)។ ពេល​ដែល​អ្នក​ដទៃ​កំពុងកា​ន់​ទុក្ខ​ យើង​អាច​នៅ​កំដរ​ពួក​គេ ​ដោយមិ​ន​និយា​យអ្វី​ក៏​បាន ដែល​នោះក៏​អា​ច​ជាកា​រ​បង្ហាញ​ចេញ​នូវ​ការអា​ណឹត​អាសូរ​ចំពោះ​គេ​ផង​ដែរ​​។​ ជាក់​ស្តែង​ពេល​ដែ​ល​លោក​យ៉ូប​កំពុ​ង​កាន់​ទុ​ក្ខ ​មិត្ត​ភ័ក្តិរបស់គាត់ បានមក​​​អ​ង្គុយ​​​នៅ​​ដី ជា​មួយ​នឹង​លោក​អស់​៧​យប់​៧​ថ្ងៃ…

Read article