October 4, 2016

You are here:
វប្បធម៌ដែលចូលចិត្តប្រើហើយបោះចោល

សព្វថ្ងៃនេះ យើងកំពុងរស់នៅ ក្នុងវប្បធម៌ដែលចូលចិត្តប្រើហើយបោះចោល លើសពីសម័យណាៗទាំងអស់។ សូមយើងចំណាយពេលគិតបន្តិច អំពីរបស់ដែលគេបានផលិត សម្រាប់ឲ្យយើងប្រើហើយបោះចោល ដូចជាឡាមកោពុកមាត់ ដបទឹកផ្លាស្ទិក ដែកកេះ ចានក្រដាស់ ស្លាព្រា និងសមផ្លាស្ទិកជាដើម។ ផលិតផលទាំងនេះ ត្រូវគេប្រើប្រាស់ ហើយបោះចោល រួចគេយករបស់ថ្មីមកប្រើជំនួស ហើយបោះចោលទៀត ដោយមិនបានប្រើឲ្យស្ថិតស្ថេរ។ វប្បធម៌ដែលចូលចិត្តប្រើហើយបោះចោលនេះ ក៏បានឆ្លុះបញ្ចាំងអំពីបញ្ហាទំនាក់ទំនង ដែលកើតឡើងក្នុងសង្គមយើងសព្វថ្ងៃ។ នៅក្នុងទំនាក់ទំនង គេចង់ធ្វើការប្តេជ្ញាចិត្ត ឬមិនចង់ ស្រេចតែចិត្ត។ ទំនាក់ទំនងប្តីប្រពន្ធត្រូវមានការតស៊ូកុំឲ្យមានការបាក់បែក។ បុគ្គលិកដែលបានធ្វើការជាយូរឆ្នាំ ត្រូវបានគេបញ្ឈប់ការងារ មុនពេលចូលនិវត្តន៍ ដើម្បីកាត់បន្ថយចំណាយរបស់ក្រុមហ៊ុន ឬអង្គការ។ កីឡាករដ៏ល្បីល្បាញ បានចាកចេញពីក្រុមមួយ ចូលក្រុមមួយទៀត។ ដូចនេះ យើងមើលទៅ ហាក់ដូចជាគ្មានអ្វីដែលស្ថិតស្ថេរសោះ។ ទោះជាយ៉ាងណាក៏ដោយ ព្រះនៃយើងមិនដែលប្រែប្រួលឡើយ។ ព្រះអង្គបានសន្យាថា សេចក្តីស្រឡាញ់ និងសេចក្តីមេត្តា របស់ព្រះអង្គស្ថិតស្ថេរជាដរាប។ បទគម្ពីរទំនុកដំកើង ជំពូក ១៣៦  បានពោលពាក្យសរសើរព្រះបន្ទូលសន្យារបស់ព្រះអង្គ ដោយលើកឡើងអំពីការអស្ចារ្យ កិច្ចការ និងបុគ្គលិកលក្ខណៈរបស់ព្រះអង្គ។ បន្ទាប់មក គាត់ក៏បានភ្ជាប់ឃ្លានីមួយៗ ដែលនិយាយអំពីព្រះ ដោយពាក្យថា…

Read article