October 9, 2016

You are here:
តើអ្នករំពឹងចង់បានអ្វី?

ក្នុងសៀវភៅដែលលោកស៊ី អេស លូអ៊ីស(C.S. Lewis) បាននិពន្ធ ដែលមានចំណងជើងថា ព្រះគង់នៅក្នុងទូក  គាត់បានសរសេរថា “សូមយើងស្រមៃថា មានមនុស្សមួយក្រុមកំពុងរស់នៅ ក្នុងអាគារតែមួយ។ គ្នាពួកគេពាក់កណ្តាលជឿថា អគារនោះជាសណ្ឋាគារ  ហើយពួកគេពាក់កណ្តាលទៀតគិតថា វាជាមន្ទីរឃុំឃាំង”។ អ្នកដែលគិតថា អគារនោះជាសណ្ឋាគារអាចមានអារម្មណ៍ថា ខ្លួនមានការពិបាក ក្នុងការរស់នៅទីនោះ ហើយចំណែកអ្នកដែលគិតថា អគារនោះជាគុក អាចមានអារម្មណ៍ថា ខ្លួនមានភាពសុខស្រួល ដែលមិននឹកស្នានដល់ ក្នុងការរស់នៅទីនោះ”។ ត្រង់ចំណុចនេះ លោកលូអ៊ីសបានធ្វើការប្រៀបធៀប ដោយភាពឆ្លាតវ័យ អំពីភាពខុសគ្នារវាងសណ្ឋាគារ និងគុក ដើម្បីពន្យល់ អំពីរបៀបដែលយើងមានទស្សនៈចំពោះជីវិត ដោយផ្អែកទៅលើការរំពឹងគិតរបស់យើង។ គាត់មានប្រសាសន៍ថា “បើសិនជាអ្នកគិតថា ពិភពលោកនេះ ជាកន្លែងគ្រាន់តែសម្រាប់រស់នៅដោយសុភមង្គល នោះអ្នកនឹងមានអារម្មណ៍ថា អ្នកមានការពិបាក ក្នុងការរស់នៅ។ តែចូរគិតថា វាជាកន្លែងហ្វឹកហាត់ និងកែតម្រង់ នោះអ្នកនឹងមានអារម្មណ៍ថា ការរស់នៅដូចជាមិនសូវពិបាកប៉ុន្មានទេ”។ ជួនកាល យើងរំពឹងគិតថា ជីវិតយើងគួរមានតែការសប្បាយ និងគ្មានការឈឺចាប់។ ប៉ុន្តែ ព្រះគម្ពីរមិនបានបង្រៀនយើងដូចនេះទេ។ សម្រាប់អ្នកជឿព្រះ លោកិយនេះជាកន្លែងលូតលាស់ខាងវិញ្ញាណ ដោយឆ្លងកាត់ពេលដែលមានទុក្ខលំបាក ក៏ដូចជាពេលដែលមានក្តីសុខ។…

Read article