សង្រ្គាមពាក្យសម្តី
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤ ប្រទេសអូទ្រីស-ហុងគ្រី បានប្រកាសសង្រ្គាមនឹងប្រទេសសឺបៀ ជាការឆ្លើយតប ចំពោះការធ្វើឃាតព្រះអង្គម្ចាស់ ហ្វ្រង់ស៊ីស ហ្វឺឌីណង់(Francis Ferdinand) និងព្រះនាមសូភី មហេសីរបស់ទ្រង់។ ក្នុងរយៈពេលតែ៩០ថ្ងៃសោះ ប្រទេសដទៃទៀតនៅអឺរ៉ុប ក៏បានចូលដៃជាមួយប្រទេសទាំងពីរ ក្នុងនាមជាសម្ព័ន្ធមិត្ត និងដើម្បីបំពេញបំណងរបស់ខ្លួន។ ហេតុការណ៍ដ៏តូចនេះបានរីករាលដាល ទៅជាសង្រ្គាមលោកលើកទី១ ដែលស្ថិតក្នុងចំណោមជម្លោះយោធា ដែលមានវិនាសកម្មបំផុត ក្នុងសម័យទំនើប។ សោកនាដកម្មសង្រ្គាម គឺមានសភាពធ្ងន់ធ្ងរណាស់ តែទំនាក់ទំនង និងគ្រួសាររបស់យើងក៏អាចចាប់ផ្តើមមានភាពប្រះស្រាំ ដោយសារតែពាក្យសម្តីសំអប់តែពីរបីម៉ាត់ប៉ុណ្ណោះ។ គឺដូចដែលសាវ័កយ៉ាកុបបានមានប្រសាសន៍ថា “មើលចុះ ភ្លើងតែបន្តិចទេ អាចនឹងឆេះព្រៃធំៗ ទៅបាន”(យ៉ាកុប ៣:៥)។ គន្លឹះដើម្បីជៀសវាងជម្លោះពាក្យសម្តី គឺមានក្នុងបទគម្ពីរសុភាសិត ដែលបានចែងថា “ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្តីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្តាលឲ្យមានសេចក្តីកំហឹង”(១៥:១)។ ពាក្យសម្តីដ៏ខ្លី អាចបណ្តាលឲ្យមានជម្លោះដ៏ធំ។ ពេលយើងសម្រេចចិត្តថា មិនតបតដោយពាក្យសម្តី ដោយយល់ដល់ព្រះគុណព្រះ នោះយើងបានថ្វាយព្រះកិត្តនាមដល់ព្រះយេស៊ូវ ដ៏ជាព្រះសង្រ្គោះនៃយើង។ ពេលដែលគេវាយធ្វើបាប និងជេរប្រមាថ គឺព្រះអង្គបានសម្រេចបទទំនាយដែលលោកអេសាយបានថ្លែងថា “ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ”(អេសាយ ៥៣:៧)។ បទគម្ពីរសុភាសិតនេះបានលើកទឹកចិត្តយើង…
Read article