November 9, 2016

You are here:
ផ្តួលរំលំជញ្ជាំង

បន្ទាប់ពីសង្រ្គាមលោកលើកទី២បានបញ្ចប់ សង្រ្គាមត្រជាក់ក៏បានចាប់ផ្តើម នៅពេលដែលប្រទេសក្នុងប្លុកសេរី និងប្រទេសក្នុងប្លុកកម្មុយនីស បានធ្វើការគំរាមកំហែងគ្នា និងប្រណាំងប្រជែងគ្នាយកអំណាច។ ជញ្ជាំងក្រុងប៊ែរឡាំង ត្រូវបានគេសាងសង់ឡើង ក្នុងខែសីហា ឆ្នាំ១៩៦១ ហើយបានឈរនៅទីនោះ អស់រយៈពេលជិត៣ទសវត្សរ៍ ជានិមិត្តរូបដ៏មានអំណាចបំផុត ដែលតំណាងឲ្យសេចក្តីសម្អប់ដ៏ក្តៅគគុក ដែលបណ្តាប្រទេសទំាងឡាយមានចំពោះគ្នា នៅសម័យនោះ។ បន្ទាប់មក នៅថ្ងៃទី៩វិច្ឆិការ ឆ្នាំ១៩៨៩ គេបានប្រកាសថា ប្រជាពលរដ្ឋទាំងឡាយ អាចធ្វើដំណើរដោយសេរី ពីភាគខាងកើត  ទៅភាគខាងលិចក្រុងប៊ែរឡាំង។  គេក៏បានវាយកំទេចរបងជញ្ជាំងនោះចោល នៅឆ្នាំបន្ទាប់។ រឿងនេះធ្វើឲ្យខ្ញុំនឹកចាំរឿងលោកយ៉ូសែប ក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលគាត់ជាកូនសំណប់របស់ឪពុក។ បងប្អូនរបស់គាត់ក៏បានស្អប់ ហើយធ្វើបាបគាត់(លោកុប្បត្តិ ៣៧-៥០)។ តែយ៉ូសែបមិនបានសង់ជញ្ជាំងនៃសេចក្តីសម្អប់ ដើម្បីចែកខ័ណ្ឌខ្លួនគាត់ និងបងប្អូនរបស់គាត់ ដែលបានលក់គាត់ ឲ្យធ្វើជាទាសករឡើយ។ ពេលដែលមានគ្រោះទុរភិក្ស បងប្អូនរបស់គាត់ក៏បានមកជួបគាត់ ដោយមិនបានមើលគាត់ស្គាល់ទេ តែយ៉ូសែបបានប្រព្រឹត្តចំពោះបងប្អូនគាត់ ដោយចិត្តសប្បុរស ហើយប្រាប់ពួកគេថា “អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សម្រេចជាការល្អវិញ”។ គាត់ក៏កម្សាន្តចិត្តគេ ហើយនិយាយស្រទន់នឹងគេ(៥០:២០-២១) ដោយផ្សៈផ្សាទំនាក់ទំនងឡើងវិញ។ កាលពីជាង២៥ឆ្នាំមុន គេបានផ្តួលរំលំរនាំងនៃការគៀបសង្កត់ ដែលមនុស្សបានបង្កើត ក្នុងប្រទេសអាឡឺម៉ង់ ដែលនាំឲ្យមានសេរីភាព និងការជួបជុំគ្រួសារ និងមិត្តភ័ក្តិឡើងវិញ។…

Read article