November 26, 2016

You are here:
មាន“ត្រី”ហែល​មក​​ហើយ

ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំនិងកូនប្រុសរបស់ខ្ញុំ បានសម្រាកលំហែរកាយជាមួយគ្នា ដោយមានការជិះកាណូត និងស្ទូចត្រី ក្នុងទន្លេម៉ាឌីសិន ក្នុងរដ្ឋមុនតាណា ដោយមានអ្នកនាំស្ទូចត្រីពីរនាក់ ដែលបើកកាណូតឲ្យយើង។ អ្នកនាំស្ទូចត្រី ដែលខ្ញុំបានជ្រើសរើស ជាអ្នកនេសាទ ដែលបានរស់នៅលើទឹកទន្លេពេញមួយជីវិត ហើយដឹងថា នៅទីណាមានត្រីត្រោតធំៗ។ គាត់ជាមនុស្សស្ងៀមស្ងាត់ ដែលមិនសូវនិយាយអ្វីច្រើនទេ ក្នុងពេលដែលគាត់នៅជាមួយយើង តែពាក្យសម្តីដ៏តិចតួចរបស់គាត់ បានធ្វើឲ្យដំណើរកម្សាន្តរបស់ខ្ញុំប្រកបដោយក្តីរីករាយ។ យើងក៏បានស្ទូចត្រី  ដោយប្រើនុយសិប្បនិម្មិត ក្នុងទឹកដែលមានរលក។ ភ្នែកខ្ញុំមើលមិនច្បាស់ដូចពីមុនទេ ហើយខ្ញុំចេះតែភ្លេចលើកផ្លែសន្ទូច ជាច្រើនដង។ អ្នកនាំស្ទូចត្រី គាត់ក៏មានវិញ្ញាណអត់ធ្មត់ផងដែរ ហើយគាត់បាននិយាយខ្សិបៗប្រាប់ខ្ញុំ ពេលគាត់ដឹងថា មានត្រីត្រោតមួយក្បាលកំពុងឡើងមកស៊ីនុយខ្ញុំហើយ។ ពេលខ្ញុំឮសម្លេងស៊ីញ៉ូរបស់គាត់ ខ្ញុំក៏បានលើកសន្ទូច ហើយជាប់បានត្រីត្រោតមួយក្បាល។ ជាញឹកញាប់ ខ្ញុំបានគិត អំពីអ្នកនាំស្ទូចត្រីរូបនោះ និងអំពីការដែលព្រះយេស៊ូវប្រកាស ដល់ពួកសាវ័កដែលជាអ្នកនេសាទត្រីថា “ពីនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ”(លូកា ៥:១០)។ មានមនុស្សជាច្រើននៅជុំវិញយើងកំពុងស្វែងរករបស់អ្វីមួយ ដែលវិញ្ញាណរបស់ពួកគេកំពុងស្រេកឃ្លាន ដោយមិនដឹងថា របស់នោះជាអ្វីទេ ដូចនេះ ជារៀងរាល់ថ្ងៃ មានឱកាសធំៗជាច្រើន កំពុងរង់ចាំឲ្យយើងបង្ហាញសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ  និងថ្លែងប្រាប់គេ អំពីក្តីសង្ឃឹមដែលយើងមានក្នុងព្រះគ្រីស្ទ ដែលនោះជាអ្វីដែលមនុស្សទំាងអស់កំពុងត្រូវការ។ បើមិនប្រយ័ត្នទេ យើងអាចបាត់ឱកាសទាំងនោះ។…

Read article