ថ្មស្រែកជំនួស

គេសង្កេតឃើញថា គេបានប្រើពិធីបុណ្យណូអែល សម្រាប់ផ្សាយពាណិជ្ជកម្មកាន់តែច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។  សូម្បីតែនៅក្នុងប្រទេសដែលប្រជាជនភាគច្រើនបានប្រកាសថា ខ្លួនជា “គ្រីស្ទបរិស័ទ” ក៏រដូវកាលនៃបុណ្យណូអែល បានក្លាយជារដូវកាលនៃការដើរទិញឥវ៉ាន់កាន់តែច្រើន ខណៈពេលដែលការថ្វាយបង្គំព្រះមានកាន់តែតិចទៅៗ។ សម្ពាធដែលជំរុញឲ្យគេដើរទិញអំណោយ និងរៀបចំពិធីជប់លៀង បានបណ្តាលឲ្យគេកាន់តែមានការពិបាក នៅក្នុងការផ្តោតចិត្តទៅលើអត្ថន័យដ៏ពិត នៃពិធីបុណ្យណូអែល ដែលជាថ្ងៃខួបនៃការយាងមកយកកំណើតរបស់ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះតែមួយ ជាព្រះសង្រ្គោះនៃពិភពលោក។ ប៉ុន្តែ ជារៀងរាល់ពេលពិធីបុណ្យណូអែលមកដល់ ខ្ញុំក៏បានឮគេផ្សាយដំណឹងល្អ នៅតាមកន្លែងដែលគួរឲ្យភ្ញាក់ផ្អើលជាច្រើន ដូចជានៅផ្សារទំនើប ដែលគេបានប្រើបុណ្យណូអែល សម្រាប់ផ្សាយពាណិជ្ជកម្មជាច្រើន។

ពេលខ្ញុំឮបទចម្រៀង “អំណរដល់លោក ព្រះបុត្រកើតហើយ” ដែលបានបន្លឺឡើងចេញពីប្រព័ន្ធបំពងសម្លេងនៅទីសាធារណៈ នៅសហរដ្ឋអាមេរិក ខ្ញុំក៏បាននឹកចាំ អំពីព្រះបន្ទូល ដែលព្រះយេស៊ូវបានមាន ទៅកាន់ពួកផារិស៊ី  ពេលដែលពួកគេឲ្យព្រះអង្គប្រាប់ពួកបណ្តាលជន ឲ្យនៅស្ងៀម លែងសរសើរដំកើងព្រះអង្គទៀត។ កាលនោះព្រះអង្គមានបន្ទូលទៅគេថា “ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ”(លូកា ១៩:៤០)។

ដូចនេះ  ក្នុងរដូវកាលបុណ្យណូអែល    យើងក៏បានឮសម្លេងច្រៀង   ចេញពីម៉ាស៊ីនបំពងសម្លេង ដែលគេបំពាក់នៅតាមជញ្ជាំងថ្ម គឺប្រៀបដូចជាថ្មដែលស្រែកឡើងជំនួសមនុស្ស។ សូម្បីតែអ្នកដែលបានស្លាប់ខាងវិញ្ញាណ ក៏បានច្រៀងទំនុកសរសើរ នៅថ្ងៃបុណ្យណូអែល ដែលគ្រីស្ទបរិស័ទបាននិពន្ធតាំងពីយូរមកហើយ ដែលការនេះបានរំឭកយើងថា  ទោះបីជាមនុស្សព្យាយាមបំបិតសម្លេងព្រះរាជសារដ៏ពិតនៃពិធីបុណ្យណូអែលយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនបានទទួលជោគជ័យដដែល។

ទោះបីជាការប្រើពិធីបុណ្យណូអែលដើម្បីផ្សាយពាណិជ្ជកម្ម បានព្យាយាមបំប្លែងព្រះរាជសារនៃកំណើតព្រះគ្រីស្ទក៏ដោយ ក៏ព្រះទ្រង់នឹងនៅតែឲ្យដំណឹងល្អរបស់ព្រះអង្គ បានផ្សាយទៅដល់កន្លែងណាក៏ដោយ “ដែលមានបណ្តាសានៃអំពើបាប”។-Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles