December 21, 2016

You are here:
ចំពេលល្អណាស់

មានពេលមួយ អ្នកដឹកនាំក្រុមចម្រៀង បានឈរនៅពីមុខឆាក ដោយភ្នែកពិនិត្យមើលក្រុមចម្រៀង និងក្រុមភ្លេង។  ក្រុមចម្រៀងក៏បានបើកក្រដាស់ចម្រៀង  និងចូលទៅកាន់កន្លែងដែលខ្លួនត្រូវឈរ រួចកាន់ក្រដាស់ចម្រៀង ដោយលើកវាឲ្យខ្ពស់ល្មមនឹងអាចមើលឃើញអ្នកដឹកនាំក្រុមចម្រៀងនៅខាងមុខ។ ក្រុមភ្លេងក៏បានដាក់ក្រដាស់ភ្លេងនៅលើទម្រ ហើយសម្រួលឥរិយ៉ាបថនៅលើកន្លែងអង្គុយរៀងខ្លួន រួចពួកគេអង្គុយស្ងៀម ដោយរង់ចាំការបញ្ជាពីអ្នកដឹកនាំក្រុមចម្រៀង។ រីឯអ្នកដឹកនាំក្រុមចម្រៀងវិញ  គាត់រង់ចាំ  ទាំងមើលទៅពួកគេទាំងអស់គ្នា ដើម្បីឲ្យដឹងថា ពួកគេរួចរាល់ហើយឬនៅ។ បន្ទាប់មក  គាត់ក៏បានលើកចង្គិះបញ្ជា ហើយសម្លេងដ៏ពិរោះនៃបទ “សូមស្វាគមន៍ព្រះមែស៊ី” ក៏បានបន្លឺឡើងយ៉ាងគ្រលួច ក្នុងព្រះវិហារធំ។ សម្លេងដ៏ពិរោះរណ្តំដែលនៅជុំវិញខ្លួនខ្ញុំនៅថ្ងៃនោះ បានធ្វើឲ្យខ្ញុំមានអារម្មណ៍រំភើបរីករាយ ចំពោះពិធីបុណ្យណូអែល ដែលបានចាប់ផ្តើមឡើង ចំពេលវេលាដ៏ល្អ ដោយព្រះមែស៊ីបានយាងមកប្រសូត្រជាមនុស្ស កាលពីជាង២ពាន់ឆ្នាំមុន ដែលព្រះអង្គជា “សំដេចសង្ឃ ខាងឯសេចក្តីល្អដែលត្រូវមក”(ហេព្រើ ៩:១១)។ ជារៀងរាល់ពេលបុណ្យណូអែល ពេលដែលយើងអបអរការយាងមក ជាលើកទីមួយនៃព្រះគ្រីស្ទ ដោយការប្រគុំតន្រ្តីដ៏រុងរឿង ខ្ញុំបាននឹកចាំថា រាស្រ្តរបស់ព្រះអង្គកំពុងតែត្រៀមខ្លួនជាស្រេច សម្រាប់ការឲ្យសញ្ញា   ដែលបញ្ជាក់ថា   ព្រះគ្រីស្ទនឹងយាងមកវិញ   គឺមិនខុសពីសមាជិកនៃក្រុមចម្រៀង និងក្រុមភ្លេង ដែលត្រៀមខ្លួនជាស្រេចសម្រាប់ការបញ្ជារបស់អ្នកដឹកនាំក្រុមតន្ត្រី។ នៅថ្ងៃនោះ យើងនឹងបានចូលរួមជាមួយព្រះអង្គ នៅក្នុងព្រឹត្តិការណ៍ចុងក្រោយនៃការប្រោសលោះ ដែលនឹងធ្វើឲ្យអ្វីៗទាំងអស់ប្រែជាថ្មីឡើង(វិវរណៈ ២១:៥)។ ភ្នែករបស់យើងត្រូវផ្តោតទៅលើព្រះដែលជាអ្នកដឹកនាំយើង ហើយត្រូវប្រាកដថា យើងបានត្រៀមខ្លួនហើយ។-Julie…

Read article