December 28, 2016

You are here:
តើ​ព្រះយេ​ស៊ូវគ​ង់​នៅ​ទីនេះ​ឬទេ​?

ផ្ទះរបស់លោកថេដ រ៉ូបឺតសិន(Ted Robertson) ស្ថិតនៅក្នុងចំណោមផ្ទះជាង៥០០ខ្នង ដែលបានទទួលរងការបំផ្លិចបំផ្លាញពីភ្លើងឆេះព្រៃ ក្នុងខែមិថុនា ឆ្នាំ២០១៣។ ពេលដែលគាត់អាចត្រឡប់មកផ្ទះនោះវិញ គាត់បានដើរកកាយផេះ និងកំទេចកំទី ដោយសង្ឃឹមថា នឹងរកឃើញកេរដំណែលប្រចាំគ្រួសាររបស់គាត់ ជាតុក្កតាព្រះឱរសតូចយេស៊ូវ ដែលមានទំហុំប៉ុនតែមប្រៃសណីយ៍ ដែលភរិយាគាត់បានផលិត ពីសេរ៉ាមិក។  ពេលដែលគាត់រកមើល ក្នុងផ្ទះដែលបានឆេះក្លាយជាធ្យូង គាត់ក៏មានការរន្ធត់ចិត្តណាស់ បានជាគាត់សួរខ្លួនឯងថា “តើព្រះយេស៊ូវគង់នៅទីនេះឬទេ?” ពេលដែលជីវិតយើងរង្គោះរង្គើរដោយសារការខកចិត្ត និងការបាត់បង់ យើងប្រហែលជាឆ្ងល់ថា តើព្រះយេស៊ូវគង់នៅជាមួយយើងដែរឬទេ? ព្រះគម្ពីរបានប្រាប់យើងយ៉ាងច្បាស់ថា ព្រះអង្គគង់នៅជាមួយយើងជានិច្ច “ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី … នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ”(រ៉ូម ៨:៣៨-៣៩)។ ពេលដែលលោកថេដបន្តស្វែងរកតទៅទៀត គាត់ក៏បានរកមើលកន្លែងតម្រៀបរូបភាពកំណើតព្រះយេស៊ូវ នៅកៀនជ្រុងកន្លែងដាក់ឡាន ដែលត្រូវធ្វើភ្លើងឆេះអស់ ក៏បានឃើញរូបតុក្កតាព្រះឱរសយេស៊ូវ មិនមានការខូចខាត ដោយសារភ្លើងទេ។ ក្រោយមក ពេលប៉ុស្តិទូរទស្សន៍សម្ភាសគាត់ គាត់ក៏បានប្រាប់អ្នកយកពត៌មានថា “ពីដំបូងយើងមានការថប់បារម្ភ តែយើងក៏ប្រែជាមានសង្ឃឹមវិញ … គឺសង្ឃឹមថានឹងរកឃើញផ្នែកមួយនៃជីវិតយើង ដែលយើងបានគិតថាបាត់ទៅហើយ”។…

Read article