នំម៉ាណាប្រចាំថ្ងៃ
Devotional illustration

ទុក​របស់​នោះ​ចោល​សិន

ដោយCindy Hesskasper

January 17, 2017

នៅឆ្នាំបន្ទាប់ពីកូនប្រុសវ័យជំទង់របស់ខ្ញុំ ទទួលបានប័ណ្ណបើកបរ ហើយចាប់ផ្តើមមានកាបូបលុយជាប់តាមខ្លួន មានមនុស្សរើសបានកាបូបលុយរបស់គាត់ជាញឹកញាប់ ហើយក៏បានទូរស័ព្ទមកយើង។ យើងក៏បានដាស់តឿនគាត់ ឲ្យបង្កើនការប្រុងប្រយ័ត្ន មិនត្រូវទុកកាបូបលុយចោលទៀតទេ។ ទោះជាយ៉ាងណាក៏ដោយ មានពេលខ្លះ ការទុកអ្វីមួយចោល មិនមែនជាការអាក្រក់ទេ។ ក្នុងបទគម្ពីរ យ៉ូហាន ជំពូក៤ មានស្រ្តីម្នាក់មកដងទឹកអណ្តូង។ តែបន្ទាប់ពីនាងបានជួបព្រះយេស៊ូវនៅថ្ងៃនោះហើយ គោលបំណងរបស់នាងក៏បានផ្លាស់ប្តូរភ្លាម។ នាងក៏បានទុកក្អមទឹកនាងចោល ប្រញាប់ត្រឡប់ទៅក្រុងវិញ ដើម្បីប្រាប់គេអំពីការអ្វីដែលព្រះយេស៊ូវបានមានបន្ទូលមកនាង(ខ.២៨-២៩)។ ពីដំបូងនាងមកអណ្តូងទឹក ដោយសារនាងត្រូវការទឹក តែបន្ទាប់មក តម្រូវការខាងសាច់ឈាមនេះ មិនសំខាន់ដូចការទៅប្រាប់អ្នកដទៃអំពីព្រះយេស៊ូវ ដែលនាងបានជួបឡើយ។ លោកពេត្រុស និងអនដ្រេក៏បានធ្វើដូចនេះផងដែរ ពេលដែលព្រះយេស៊ូវបានត្រាស់ហៅពួកគេឲ្យដើរតាមទ្រង់។ ពួកគេបានទុកសំណាញ់ចោល ហើយដើរតាមទ្រង់ (ម៉ាថាយ ៤:១៨-២០)។  ហើយលោកយ៉ាកុប និងលោកយ៉ូហាន ក៏បានទុកចោលសំណាញ់ និងទូករបស់ខ្លួន ហើយលាឪពុករបស់ខ្លួន ពេលដែលព្រះយេស៊ូវត្រាសហៅពួកគេ(ខ.២១-២២)។ កាលណាយើងមានជីវិតថ្មី ដែលដើរតាមព្រះយេស៊ូវគ្រីស្ទហើយ ហើយប្រហែលជាត្រូវទុកចោលនូវអ្វីៗជាច្រើន ដែលរាប់បញ្ចូលទាំងរបស់ដែលមិននាំឲ្យមានការស្កប់ចិត្តស្ថិតស្ថេរផង។ អ្វីៗដែលយើងស្រេកឃ្លានកាលពីមុន មិនអាចប្រៀបផ្ទឹមនឹងជីវិត និង“ទឹកដ៏រស់” ដែលព្រះយេស៊ូវបានប្រទានមកឡើយ។-Cindy Hess Kasper

បទគម្ពីរប្រចាំថ្ងៃ

ឯ​ស្ត្រី​នោះ នាង​ទុក​ក្អម​ចោល ក៏​ចូល​ក្នុង​ក្រុង​ដំណាល​ប្រាប់​គេ​ថា ចូរ​មក​មើល មាន​មនុស្ស​ម្នាក់ ដែល​ប្រាប់​ខ្ញុំ​ពី​គ្រប់​អំពើ​ទាំង​អស់ ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះគ្រីស្ទ​ទេ​ឬ​អី?-ខ.២៨-២៩