ពេលដែលព្រះទ្រង់ស្ងាត់ស្ងៀម
ខ្ញុំចូលចិត្តថតរូបថ្ងៃរៀបលិច នៅមាត់បឹងមីឈីហ្គិន។ ពេលខ្លះ ថ្ងៃលិចនៅទីនោះ មានពណ៌ជាច្រើនស្រទាប់ មានពេលខ្លះទៀត មានពណ៌ខ្ចីស្អាត។ ជួនកាល ថ្ងៃបានលិចយ៉ាងស្ងាត់ស្ងៀម នៅមាត់បឹង។ ពេលខ្លះថ្ងៃលិច មានសណ្ឋានដូចបន្ទុះចេញជាភ្លើង។ បើប្រៀបធៀបសម្រស់ធម្មជាតិ និងសម្រស់មនុស្ស ខ្ញុំចូលចិត្តសម្រស់របស់មនុស្សជាង។ ប៉ុន្តែ សម្រស់ទាំងពីរសុទ្ធតែបង្ហាញពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ។ ខ្ញុំចូលចិត្តជញ្ជឹងគិតអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ ក្នុងលោកិយនេះ។ ខ្ញុំចូលចិត្តការឆ្លើយតបរបស់ទ្រង់ ដោយការអស្ចារ្យ ជាងការផ្គត់ផ្គង់លក្ខណៈធម្មតា ជាប្រចាំថ្ងៃ។ ប៉ុន្តែ ការទាំងពីរនេះ សុទ្ធតែជាកិច្ចការដែលទ្រង់ធ្វើ ដែលចាំបាច់សម្រាប់យើង។ លោកអេលីយ៉ាក៏ធ្វើការជ្រើសរើសស្រដៀងនឹងខ្ញុំផងដែរ។ គាត់បានឃើញការអស្ចារ្យរបស់ព្រះ ជាញឹកញាប់ បានជាគាត់មានអារម្មណ៍ថា ដូចជាគ្មានអ្វីប្លែក។ ពេលគាត់អធិស្ឋាន ព្រះទ្រង់ក៏បានឆ្លើយតប ដោយកាអស្ចារ្យទាស់ប្រឆាំងនឹងពួកហោរារបស់ព្រះបាល បន្ទាប់មក ទ្រង់ក៏បានបញ្ឈប់ភាពរាំងស្ងួត ដែលបានកើតមានអស់ជាយូរឆ្នាំ និងនាំឲ្យមានគ្រោះទុរភិក្សជាច្រើន(១ពង្សាវតាក្សត្រ ១៨)។ តែក្រោយមក លោកអេលីយ៉ាមានអារម្មណ៍ភ័យខ្លាច ហើយក៏បានរត់គេចខ្លួន។ ព្រះទ្រង់ក៏បានចាត់ទេវតា ឲ្យមកផ្គត់ផ្គង់អាហារ ដើម្បីឲ្យគាត់មានកម្លាំងធ្វើដំណើរ។ ៤០ថ្ងៃក្រោយមក គាត់ក៏បានមកដល់ភ្នំហូរ៉ែប។ ព្រះទ្រង់ក៏បានបង្ហាញគាត់ថា ទ្រង់នឹងមានបន្ទូលមកកាន់គាត់ ដោយសម្លេងតូចរហៀង គឺមិនមែនដោយការអស្ចារ្យទៀតឡើយ(១៩:១១-១២)។ បើសិនជាអ្នកមានការបាក់ទឹកចិត្ត ដោយសារមិនបានឃើញទ្រង់បង្ហាញព្រះចេស្តា ដោយការអស្ចារ្យ…
Read article