February 1, 2017

You are here:
ធ្វើការរួមគ្នា

មានពេលមួយ ចេននេត(Janet) ភរិយារបស់ខ្ញុំ បានទិញហ្គីតាម៉ាកដ្រេតណោត ឌី៣៥មួយគ្រឿងឲ្យខ្ញុំ សម្រាប់ថ្ងៃខួបកំណើតគំរប់៦៥ឆ្នាំ។ ពីដើមឡើយ គេបានផលិតហ្គីតាម៉ាកនេះ នៅទសវត្សរ៍ឆ្នាំ១៩០០ ហើយវាមានទំហំធំជាងហ្គីតាភាគច្រើនដែលគេបានរចនា ក្នុងសម័យនោះ ម្យ៉ាងទៀត គេឮល្បីថា វាមានសម្លេងឮខ្លាំង ហើយពិរោះ។ គេបានដាក់ឈ្មោះម៉ាករបស់វា ដោយយកលំនាំតាមឈ្មោះនាវាចម្បាំងដ៏ធំ របស់ចក្រភពអង់គ្លេសឈ្មោះ អេច អិម អេស ដ្រេតណោត ដែលមានឈ្មោះល្បី ក្នុងសម័យសង្រ្គាមលោកលើកទី១។ ផ្នែកខាងក្រោយរបស់ហ្គីតានេះ មានលក្ខណៈពិសេសខុសគេ។ ដោយសារគេពិបាករកបន្ទះក្តាឈើក្រញូងធំៗ ដើម្បីផលិតហ្គីតាប្រភេទនេះ ពួកជាងក៏បានប្រើបន្ទះឈើក្រញូងបីបន្ទះផ្គុំចូលគ្នា យ៉ាងប៉ិនប្រសប់ ធ្វើឲ្យសម្លេងវាកាន់តែឮពិរោះ។ ព្រះទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាងមក ដោយភាពប៉ិនប្រសប់ លើសការផលិតហ្គីតានោះទៅទៀត។ ព្រះយេស៊ូវទ្រង់បានប្រមូលបំណែកបាក់បែកផ្គុំចូលគ្នា បង្កើតជាស្នាព្រះហស្តថ្មីដ៏ល្អឯក ដែលគួរឲ្យគេរាល់គ្នាសរសើរដំកើងទ្រង់។ ទ្រង់បានជ្រើសរើសអ្នកយកពន្ធ ពួកជនបដិវត្តន៍យូដា ពួកអ្នកនេសាទត្រី និងអ្នកដទៃទៀត ឲ្យធ្វើជាសាវ័កទ្រង់។ ហើយអស់រយៈពេលជាច្រើនសតវត្សរ៍ក្រោយមកទៀត ទ្រង់នៅតែបន្តត្រាស់ហៅ មនុស្សដែលមានលក្ខណៈខុសៗគ្នា ឲ្យដើរតាមទ្រង់។ គឺដូចដែលសាវ័កប៉ុលមានប្រសាសន៍ថា “ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនិមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់”(អេភេសូរ ៤:១៦)។…

Read article