ទម្លាប់នៃគំនិតដែលនាំឲ្យមានសុខភាពល្អ
សព្វថ្ងៃនេះ មានសៀវភៅជាច្រើនបានបង្រៀនមនុស្សថា ដើម្បីឲ្យមានសុខភាពល្អជាងមុន គេត្រូវបង្កើតទម្លាប់គិតឲ្យវិជ្ជមាន ទោះជាកំពុងប្រឈមមុខនឹងការពិនិត្យសុខភាពដ៏ពិបាក ឬកំពុងមានខោអាវប្រឡាក់មួយគំនរ ដែលត្រូវបោកគក់ក៏ដោយ។ អ្នកស្រីបណ្ឌិត បាបារ៉ា ហ្វ្រេតរីកសិន(Barbara Fredrickson) ដែលជាសាស្ត្រាចារ្យផ្នែកចិត្តសាស្រ្តនៅសកលវិទ្យាល័យខារ៉ូឡាយណាខាងជើង បានមានប្រសាសន៍ថា យើងគួរតែសាកល្បងធ្វើសកម្មភាពដែលនាំឲ្យមានអំណរ ការដឹងគុណ ក្តីស្រឡាញ់ និងមានអារម្មណ៍ដែលវិជ្ជមានផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ បើគ្រាន់តែប្រាថ្នាចង់ឲ្យមានអារម្មណ៍ល្អតែម្យ៉ាង គឺមិនគ្រប់គ្រាន់ឡើយ។ យើងត្រូវដឹងច្បាស់ អំពីប្រភពនៃក្តីអំណរ សន្តិភាព និងក្តីស្រឡាញ់ ដែលយើងអាចពឹងផ្អែកបាន។ បទគម្ពីរទំនុកដំកើង ៣៧:១-៨ បានប្រាប់យើងឲ្យធ្វើនូវសកម្មភាពវិជ្ជមាន ដើម្បីជម្នះគំនិតអវិជ្ជមាន និងការបាក់ទឹកចិត្ត។ សូមយើងពិចារណា ហើយអនុវត្តតាមការលើកទឹកចិត្តឲ្យមានគំនិតវិជ្ជមាន ដែលមានដូចជា : ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ យ៉ាងនោះ អ្នកនឹងបាននៅក្នុងស្រុក ហើយចំអែតខ្លួនដោយសេចក្តីពិត(ខ.៣) ចូរយកព្រះយេហូវ៉ាជាសេចក្តីអំណររបស់អ្នក(ខ.៤) ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ ថែមទាំងទុកចិត្តដល់ទ្រង់ផង(ខ.៥) ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ(ខ.៧) ចូរឈប់ពីសេចក្តីកំហឹង ហើយបោះបង់សេចក្តីឃោរឃៅចោលចេញ(ខ.៨)។ ដោយសារបទគម្ពីរទាំងនេះសុទ្ធតែប្រើពាក្យ “ចូរ” ហើយតភ្ជាប់គ្នា ដោយពាក្យ “ព្រះយេហូវ៉ា” នោះបទគម្ពីរទាំងនេះជាព្រះរាជបញ្ជា ដែលបង្គាប់ឲ្យយើងអនុវត្តតាម ដើម្បីឲ្យយើងមានគំនិតវិជ្ជមាន។ យើងអាចអនុវត្តតាមបាន…
Read article