February 14, 2017

You are here:
ព្រះទ្រង់កំពុងស្តាប់

នៅថ្ងៃ មុនពេលលោកប៊ីលី ក្រាហាំ(Billy Graham) ធ្វើបទសម្ភាស ក្នុងឆ្នាំ ១៩៨២ ក្នុងកម្មវិធីទូរទស្សន៍មានចំណងជើងថា ថ្ងៃនេះ លោកឡារី រ៉ូស(Larry Ross) ដែលជានាយកផ្នែកទំនាក់ទំនងសាធារណៈ បានស្នើសុំឲ្យលោកក្រាហាំ មានបន្ទប់មួយសម្រាប់អធិស្ឋានម្នាក់ឯង មុនពេលការសម្ភាសចាប់ផ្តើម។ ប៉ុន្តែ ពេលលោកក្រាហាំ បានមកដល់ស្ទូឌីយ៉ូ អ្នកជំនួយរបស់គាត់ក៏បានឲ្យដំណឹងលោករ៉ូសថា លោកក្រាហាំ មិនត្រូវការបន្ទប់អធិស្ឋានទេ។ គាត់ថា “លោកក្រហាំបានអធិស្ឋាន ចាប់តាំងពីពេលគាត់ក្រោកពីគេង ពេលព្រឹកនេះ គាត់បានអធិស្ឋានពេលគាត់ញាំអាហារពេលព្រឹក គាត់បានអធិស្ឋាននៅក្នុងឡាន ពេលធ្វើដំណើរមកទីនេះ ហើយគាត់ក៏ប្រហែលជានឹងអធិស្ឋានទៀត នៅក្នុងបទសម្ភាសទាំងមូល”។ ក្រោយមក លោករ៉ូសក៏បានមានប្រសាសន៍ថា “នេះជាមេរៀនដ៏ល្អ សម្រាប់ឲ្យខ្ញុំរៀនសូត្រ ក្នុងនាមខ្ញុំជាយុវជន”។ ការអធិស្ឋានឥតឈប់ឈរ មិនមែនជាព្រឹត្តិការណ៍នោះទេ តែជាវិធីទំនាក់ទំនងជាមួយព្រះ។ ទំនាក់ទំនងដ៏ជិតស្និទ្ធនេះ កើតមាន ពេលដែលរាស្រ្តរបស់ព្រះយល់ថា ការអធិស្ឋានឥតឈប់ឈរ គឺជាអ្វីដែលពួកគេត្រូវអនុវត្តជាប្រចាំ ក្នុងជីវិត។ បទគម្ពីរទំនុកដំកើង បានលើកទឹកចិត្តយើង ឲ្យចាប់ផ្តើមថ្ងៃនីមួយៗ ដោយលើកសម្លេងឡើង អធិស្ឋានដល់ព្រះអម្ចាស់(ទំនុកដំកើង ៥:៣) ដើម្បីឲ្យយើងបានសន្ទនាជាមួយទ្រង់  ពេញមួយថ្ងៃ(៥៥:១៧)  ហើយនៅចំពោះមុខការចោទប្រកាន់  និងមួលបង្កាច់…

Read article
សេចក្តីស្រឡាញ់អស់ពីចិត្ត

ក្នុងសៀវភៅ ដែលមានចំណងជើងថា ទ្រឹស្តីជាទូទៅអំពីសេចក្តីស្រឡាញ់ អ្នកនិពន្ធបានសរសេរថា “ពេលដែលគំនិត និងអារម្មណ៍ប៉ះទង្គិចគ្នា ចិត្តរបស់មនុស្សច្រើនតែមានប្រាជ្ញាកាន់តែខ្លាំង”។ កាលពីដើម គេជឿថា មនុស្សគួរតែឲ្យគំនិតគ្រប់គ្រងចិត្តរបស់ខ្លួន ប៉ុន្តែ សព្វថ្ងៃនេះ អ្នកវិទ្យាសាស្ត្របានរកឃើញថា មនុស្សគួរតែឲ្យចិត្តគ្រប់គ្រងគំនិតរបស់ខ្លួន។ ម្យ៉ាងទៀត គេថា “មនុស្សដែលយើងស្រឡាញ់ អាចនាំឲ្យអត្តចរិត និងការគិតរបស់យើងមានការប្រែប្រួល”។ អ្នកដែលយល់ព្រះគម្ពីរច្រើន ប្រហែលជាអាចដឹងថា ព្រះគម្ពីរបានចែងអំពីបញ្ហានេះ តាំងពីយូរណាស់មកហើយ។ វាមិនមែនជាអ្វីដែលគេទើបតែរកឃើញនោះឡើយ។ ជាក់ស្តែង ក្រឹត្យវិន័យសំខាន់បំផុត ដែលព្រះប្រទានដល់រាស្រ្តរបស់ទ្រង់ ក៏បានប្រាប់យើងថា ចិត្តរបស់មនុស្សម្នាក់ៗមានភាពសំខាន់ជាងគំនិតរបស់ខ្លួន។ គឺដូចមានសេចក្តីចែងថា “ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង”(ចោទិយកថា ៦:៥)។ នៅគ្រាសញ្ញាថ្មី ព្រះយេស៊ូវក៏បានបង្គាប់យើង ឲ្យស្រឡញ់ព្រះ “អស់ពីគំនិត” ថែមទៀត ដូចដែលមានចែងក្នុងកណ្ឌដំណឹងល្អម៉ាកុស និងលូកា(ម៉ាកុស ១២:៣០ លូកា ១០:២៧)។ ការអ្វីដែលអ្នកវិទ្យាសាស្រ្តទើបតែរកឃើញ គ្រាន់តែជាអ្វីដែលព្រះគម្ពីរបានបង្រៀនតាំងពីយូរណាស់មកហើយ។ អ្នកដែលដើរតាមព្រះគ្រីស្ទ ក៏បានដឹងផងដែរថា ព្រះដែលយើងស្រឡាញ់ ទ្រង់មានសារៈសំខាន់យ៉ាងណាចំពោះយើង។ ពេលដែលយើងស្តាប់បង្គាប់តាមក្រឹត្យវិន័យ ដែលសំខាន់បំផុត ដោយស្រឡាញ់ព្រះជាទីមួយ នោះយើងប្រាកដជានឹងបានរស់នៅ…

Read article