
ទ្វារឆ្មា
ដោយJulie Ackerman Link
March 8, 2017
ខ្ញុំ និងស្វាមីរបស់ខ្ញុំ មានសមាជិកថ្មីមួយក្នុងគ្រួសារ ដែលជាកូនឆ្នាអាយុ២ខែ ឈ្មោះចាសពើរ(Jasper)។ ដើម្បីថែរក្សាកូនឆ្មារបស់យើងឲ្យមានសុវត្ថិភាព យើងត្រូវកែប្រែទម្លាប់ចាស់មួយចំនួន ដែលមានដូចជា ទម្លាប់ចំហរទ្វារចោល ជាដើម។ តែយើងនៅមានបញ្ហាមួយទៀត គឺមាត់ជណ្តើរដែលចំហរ។ សត្វឆ្មាចូលចិត្តឡើងទៅកន្លែងខ្ពស់។ ពេលណាវានៅជាន់ខាងក្រោមជាមួយខ្ញុំ វាតែងតែតាំងចិត្តថា នឹងឡើងទៅជាន់លើ។ ការព្យាយាមដាក់វា ក្នុងកន្លែងមានសុវត្ថិភាព មិនឲ្យវាទៅណា មិនមែនជាការងាយទេ ខ្ញុំត្រូវមានការឆ្នៃប្រឌិត។ ទ្វារដែលយើងដាក់កុំឲ្យក្មេង និងឆ្កែឡើងចុះជណ្តើរ មិនអាចរារាំងសត្វឆ្មាបានទេ។ ពេលខ្ញុំគិតអំពីទ្វារសម្រាប់ការពារសត្វឆ្នា ខ្ញុំក៏បាននឹកចាំអំពីការដែលព្រះយេស៊ូវមានបន្ទូលប្រដូចព្រះអង្គទ្រង់ថា “ខ្ញុំជាទ្វារចៀម”(យ៉ូហាន ១០:៧)។ នៅតំបន់មជ្ឈិមបូព៌ាពីសម័យដើម គេដាក់សត្វចៀមក្នុងក្រោលដ៏ធំ ដែលមានច្រកទ្វារមួយ សម្រាប់ឲ្យសត្វចៀមចេញចូល។ នៅពេលយប់ ពេលដែលសត្វចៀមកំពុងនៅក្នុងក្រោលយ៉ាងសុខសាន្ត អ្នកគង្វាលក៏បានដេកនៅច្រកទ្វារ ដើម្បីធ្វើជាទ្វារ កុំឲ្យមនុស្ស ឬសត្វសាហាវណាអាចឆ្លងកាត់គាត់បានឡើយ។ ទោះបីជាខ្ញុំចង់ថែរក្សាសត្វឆ្មា ឲ្យមានសុវត្ថិភាពយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនអាចចាំនៅមាត់ទ្វារ កុំឲ្យវាឡើងចុះបានឡើយ ព្រោះខ្ញុំមានការងារជាច្រើនទៀត ដែលត្រូវធ្វើ។ ប៉ុន្តែ ព្រះយេស៊ូវមិនដូច្នោះទេ ទ្រង់បានធ្វើជាទ្វារចៀម ដើម្បីការពារយើងគ្រប់ពេល កុំឲ្យយើងមានគ្រោះថ្នាក់ខាងវិញ្ញាណ ដែលបង្ករដោយអារក្ស ដែលជាខ្មាំងសត្រូវរបស់យើង។-Julie Ackerman Link
បទគម្ពីរប្រចាំថ្ងៃ
ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ នេះនឹងបានសង្គ្រោះ រួចនឹងចេញចូល ហើយនឹងរកបានវាលស្មៅដ៏ស្រួល។-ខ.៩