March 11, 2017

You are here:
អភ័យឯកសិទ្ធិដ៏គួរឲ្យភ្ញាក់ផ្អើល

ពេលលោកប្រធានាធិបតី ចន អែហ្វ ខេននេឌី(John F. Kennedy) កំពុងបំពេញនាទីជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ជួនកាល ក្រុមអ្នកថតរូបថតបានរូបភាពគាត់ ក្នុងប្លង់ដ៏ទាក់ទាញ។ ឧទាហរណ៍ មានពេលមួយ គាត់កំពុងអង្គុយនៅតុ ដោយមានសមាជិកគណៈរដ្ឋមន្ត្រីកំពុងអង្គុយជុំវិញគាត់ ក្នុងបន្ទប់ការិយាល័យអូវ៉ល(មានរាងមូលពងក្រពើ) ដើម្បីពិភាក្សាអំពីបញ្ហាពិភពលោក។ នៅពេលនោះ កូនប្រុសរបស់គាត់អាយុ២ឆ្នាំ ដែលចេះដើរតេសតាស់ ឈ្មោះចន ចន(John-John) ក៏បានវាចុះឡើងៗ ចេញចូលតុប្រជុំដ៏ធំរបស់ប្រធានាធិបតី ខណៈពេលដែលគាត់កំពុងពិភាក្សារឿងប្រទេសជាតិដ៏សំខាន់ ក្នុងសេតវិមាន។ តាមពិត វាគ្រាន់តែចង់ទៅលេងឪពុករបស់វាប៉ុណ្ណោះ។ ហើយគេក៏ថតបានរូបភាព ក្នុងប្លង់ដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីអភ័យឯកសិទ្ធិពិសេសបំផុត ដែលព្រះយេស៊ូវទ្រង់មាន សម្រាប់អធិស្ឋានទៅកាន់ព្រះវរបិតា ដោយប្រើពាក្យ “អ័ប្បា”។ គឺដូចដែលទ្រង់មានបន្ទូលថា “ឱអ័ប្បា ព្រះវរបិតាអើយ ទ្រង់អាចនឹងធ្វើការទាំងអស់កើត”(ម៉ាកុស ១៤:៣៦)។ ព្រះទ្រង់ជាព្រះអម្ចាស់នៃចក្រវាល ដែលមានអំណាចគ្រប់គ្រងអ្វីៗទាំងអស់ ប៉ុន្តែ តាមរយៈព្រះរាជបុត្រាទ្រង់ នោះយើងម្នាក់ៗសុទ្ធតែអាចចូលទៅរកព្រះអង្គបានគ្រប់ពេល ខុសពីឪពុកទាំងឡាយក្នុងលោកិយ។  ក្នុងបទគម្ពីររ៉ូម ជំពូក៨ សាវ័កប៉ុលបានបង្រៀនឲ្យយើងមានការស្និទ្ធស្នាលជាមួយព្រះកាន់តែខ្លាំង។ គាត់មានប្រសាសន៍ថា ព្រះវិញ្ញាណនៃព្រះគង់នៅក្នុងយើង ក៏ជួយសេចក្តីកំសោយរបស់យើង ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែ “ព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង…

Read article