អំណោយនៃក្តីសង្ឃឹម

ពេលដែលខ្យល់ព្យុះកំបុតត្បូង បានបក់កាត់ក្រុងតាក់ក្លូបាន ប្រទេសភីលីពីន ក្នុងឆ្នាំ ២០១៣ មានមនុស្សប្រហែល១ម៉ឺននាក់ បានបាត់បង់ជីវិត ហើយអ្នកដែលបានរួចជីវិត ត្រូវបាត់បង់ជម្រក និងគ្មានការងារធ្វើ។ ស្បៀងអាហារ និងឧបករណ៍ប្រើប្រាស់ដែលចាំបាច់ក៏មានការខ្វះខាត។ បីខែក្រោយមក ខណៈពេលដែលក្រុងមួយនេះកំពុងតែព្យាយាមក្រោកឈរឡើង ចេញពីការបំផ្លិចបំផ្លាញនោះ មានទារកម្នាក់បានចាប់កំណើត នៅតាមជញ្ជើមផ្លូវ ក្បែរក្រុងតាក់ក្លូបាន ក្នុងពេលដែលនៅមានភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង។ ទោះបីជាអាកាសធាតុបានធ្វើឲ្យគេនឹកចាំ អំពីរឿងដ៏ឈឺចាប់ ដែលទើបតែបានកើតឡើងយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋបានរួមគ្នារកបានពេទ្យឆ្មបម្នាក់ ហើយក៏បានដឹកម្តាយនិងកូនទាំងពីរនាក់ ទៅកាន់គ្លីនិក។ ទារកនោះក៏បានរួចជីវិត មានការធំធាត់ឡើង ហើយក៏បានក្លាយជានិមិត្តរូបនៃក្តីសង្ឃឹម ក្នុងពេលដែលពេញដោយភាពអស់សង្ឃឹម នៅតំបន់នោះ។

ពេលដែលប្រជាជនអ៊ីស្រាអែលកំពុងទទួលរងការគៀបសង្គត់ពីសាសន៍ភីលីស្ទីន អស់រយៈពេល៤០ឆ្នាំ មានព្រឹត្តិការណ៍ដ៏គួរឲ្យកត់សម្គាល់មួយ បានកើតឡើង ក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។ ក្នុងអំឡុងពេលនោះ មានទេវតាមួយអង្គបានមកឲ្យដំណឹងដល់ស្ត្រីសាសន៍អ៊ីស្រាអែលម្នាក់ថា នាងនឹងមានទម្ងន់បង្កើតបានកូនប្រុសដ៏ពិសេសម្នាក់(ពួកចៅហ្វាយ ១៣:៣)។  ទេវតាបានប្រាប់នាងថា កូននោះនឹងធ្វើជាពួកន៉ាសារីត ថ្វាយព្រះតាំងពីផ្ទៃម្តាយមក “វានឹងចាប់តាំងជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន”(ខ.៥)។ កូនប្រុសនោះមានឈ្មោះថា សាំសុន ជាអំណោយនៃក្តីសង្ឃឹមដល់សាសន៍អ៊ីស្រាអែល ក្នុងពេលដ៏វេទនា។

យើងមិនអាចជៀសផុតពីបញ្ហាបានឡើយ តែព្រះយេស៊ូវមានអំណាចសង្រ្គោះយើង ឲ្យរួចផុតពីភាពអស់សង្ឃឹម។ ព្រះយេស៊ូវបានប្រសូត្រ “ដើម្បីនឹងបំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងសេចក្តីងងឹត ហើយក្នុងម្លប់នៃសេចក្តីស្លាប់ ប្រយោជន៍ឲ្យបានដំរង់ជើងយើង តាមផ្លូវសុខសាន្តវិញ”(លូកា ១:៧៦-៧៩)។-Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles