March 28, 2017

You are here:
ដើមឈើបង្ហាញផ្លូវ

ក្នុងរយៈពេលពីរបីឆ្នាំនេះ កូនស្រីខ្ញុំមានការជក់ចិត្តនឹងប្រវត្តិសាស្រ្តនៃជនជាតិដើម ដែលរស់នៅប៉ែកខាងជើងនៃរដ្ឋមីឈីហ្គិន ជាតំបន់ដែលនាងរស់នៅ។ នៅពេលរសៀលថ្ងៃមួយ នារដូវក្តៅ ពេលខ្ញុំទៅលេងនាង នាងបានបង្ហាញឲ្យខ្ញុំស្គាល់ផ្លូវមួយ ដែលមានផ្លាកសញ្ញា ដែលគេសរសេរថា “ដើមឈើបង្ហាញផ្លូវ”។ នាងក៏បានពន្យល់ខ្ញុំថា កាលពីយូរមកហើយ គេជឿថា ជនជាតិដើមអាមេរិក បានពត់ដើមឈើឲ្យចង្អុលទៅរកទិសដៅណាមួយ ពេលពួកវានៅតូច បានជាដើមឈើទាំងនោះលូតលាស់ទៅជាមានរូបរាង្គចម្លែកៗ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ព្រះគម្ពីរសញ្ញាចាស់ក៏មានតួនាទីនាំផ្លូវមនុស្សផងដែរ។ មានក្រឹត្យវិន័យ និងសេចក្តីបង្រៀនជាច្រើន ក្នុងព្រះគម្ពីរ បានដឹកនាំចិត្តយើង ឲ្យទៅតាមផ្លូវ និងទិសដៅ ដែលព្រះទ្រង់សព្វព្រះទ័យឲ្យយើងរស់នៅ។ ជាក់ស្តែង ក្រឹត្យវិន័យដប់ប្រការ ជាការបង្ហាញផ្លូវដ៏អស្ចារ្យ សម្រាប់ឲ្យគេរស់នៅតាម។ ម្យ៉ាងទៀត ពួកហោរានៅគ្រាសញ្ញាចាស់ បានចង្អុលបង្ហាញផ្លូវ ទៅរកការយាងមកនៃព្រះមែស៊ី។ រយៈពេលរាប់ពាន់ឆ្នាំ មុនពេលព្រះយេស៊ូវយាងមក   ពួកហោរាបានថ្លែងទំនាយថា   ព្រះយេស៊ូវនឹងយាងមកប្រសូត្រនៅភូមិបេថ្លេហិម(មើលមីកា ៥:២ និងម៉ាថាយ ២:១-៦)។ ពួកគេក៏បានថ្លែងទំនាយ ដោយពិពណ៌នាជាលម្អឹត អំពីការសុគតរបស់ព្រះយេស៊ូវ(មើល ទំនុកដំកើង ២២:១៤-១៨ និងយ៉ូហាន ១៩:២៣-២៤)។  ហើយបទគម្ពីរអេសាយ ៥៣:១-១២ ក៏បានចែងទុកជាមុន អំពីការលះបង់ ដែលព្រះយេស៊ូវទ្រង់នឹងធ្វើ នៅពេលដែលទ្រង់បានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើអង្គទ្រង់(ខ.៦…

Read article