ប្រភពនៃអ្វីៗគ្រប់យ៉ាង
ទន្លេនីល ស្ថិតនៅទ្វីបអាហ្វ្រិក លាតសន្ធឹងប្រវែង៦៦៥០គីឡូម៉ែត្រ ហើយហូរពីត្បូងទៅជើង កាត់ប្រទេសមួយចំនួន ក្នុងភាគខាងជើងនៃទ្វីបអាហ្វ្រិក។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដែលទន្លេនីលបានផ្តល់ឲ្យនូវការទ្រទ្រង់ជីវិត និងជីវភាព ដល់ប្រជាពលរដ្ឋរាប់លាននាក់ ក្នុងប្រទេសដែលទន្លេនេះហូរកាត់។ ថ្មីៗនេះ ប្រទេសអេធីយ៉ូពីកំពុងសាងសង់ទំនប់វារីអគ្គីសនីធំជាងគេបំផុតរបស់ទ្វីបអាហ្រ្វិក តាមបណ្តោយទន្លេនីល។ ទំនប់វារីអគ្គីសនីនេះនឹងក្លាយជាធនធានដ៏សំខាន់ សម្រាប់តំបន់នោះ។ កាលពីសម័យដើម ស្តេចផារ៉ោននៃនគរអេស៊ីព្ទ បានអៈអាងថា ខ្លួនជាម្ចាស់ និងជាអ្នកបង្កើតទន្លេនីល។ ស្តេចអង្គនេះ និងប្រជាជនអេស៊ីព្ទបានអួតថា “ទន្លេនេះជារបស់ផងអញ អញបានបង្កើតសំរាប់តែខ្លួនអញទេ”(អេសេគាល ២៩:៣,៩)។ ពួកគេមិនបានទទួលស្គាល់ថា មានតែព្រះមួយអង្គគត់ ដែលបានប្រទាននូវធនធានធម្មជាតិទាំងអស់។ ហេតុនេះហើយ បានជាទ្រង់សន្យាថា នឹងដាក់ទោសនគរអេស៊ីព្ទ(ខ.៨-៩)។ យើងត្រូវថែររក្សាស្នាព្រះហស្តរបស់ព្រះ ហើយមិនត្រូវភ្លេចទេថា អ្វីៗដែលយើងមាន សុទ្ធតែមានប្រភពមកពីព្រះអម្ចាស់។ បទគម្ពីររ៉ូម ១១:៣៦ បានចែងថា “ដ្បិតរបស់សព្វសារពើបានកើតមកពីទ្រង់ ដោយសារទ្រង់ ហើយសំរាប់ទ្រង់ សូមឲ្យទ្រង់បានសិរីល្អនៅអស់កល្បជានិច្ច”។ ទ្រង់ក៏ជាអ្នកដែលបានប្រទានឲ្យមនុស្សជាតិ មានសមត្ថភាពផលិត និងឆ្នែបង្កើតនូវធនធាន ដែលជាស្នាដៃមនុស្ស។ ពេលណាយើងជជែកអំពីការល្អ ដែលយើងបានទទួល ឬអំពីកិច្ចការដែលយើងបានសម្រេច យើងចាំបាច់ត្រូវចាំព្រះបន្ទូលព្រះ ក្នុងបទគម្ពីរ អេសាយ ៤២:៨ ដែលបានចែងថា…
Read article