April 21, 2017

You are here:
ជួបស្ថានភាពដែលរកដំណោះស្រាយមិនឃើញ

កាលពីឆ្នាំ២០០៨ តម្លៃផ្ទះ​​មាន​ការ​ធ្លាក់ចុះយ៉ាងខ្លាំង ក្នុង​ចក្រ​ភព​អង់​គ្លេស។​ ប៉ុន្តែ បន្ទាប់​ពីខ្ញុំ និង​ស្វាមីខ្ញុំ​បា​ន​ដាក់​លក់​ផ្ទះ ដែល​យើងបាន​រស់​នៅ​អស់​រយៈ​ពេល​ជា​ង​៤០​ឆ្នាំ មានអ្នក​ទិញ​ម្នាក់​បានផ្តល់​ឲ្យ​នូវ​ត​ម្លៃ​ដ៏​ល្អ​ ហើយយើ​ងក៏​ព្រ​មល​ក់ឲ្យគេ​។ មិន​យូរ​ប៉ុន្មាន យើង​ក៏បា​នឲ្យពួកជា​ង​ចាប់​ផ្តើម​ជួស​ជុលផ្ទះមួ​យទៀត​ ជា​មរតក​ដែ​លខ្ញុំបានទទួលពី​ឪពុកម្តា​យខ្ញុំ​ ​ព្រោះផ្ទះនោះ​នឹងក្លាយ​ជាទីលំនៅ​ថ្មីរបស់​យើង។ នៅ​សល់​ពេលតែពីរបីថ្ងៃ​ទៀតប៉ុណ្ណោះ យើង​នឹង​ឈានដល់កា​រ​ព្រម​ព្រៀងចុ​ង​ក្រោ​យ​ ជាមួយអ្នកទិញហើយ តែគា​ត់​បា​នស​ម្រេច​ចិត្ត​ថាមិ​នទិញ​វិញ។ យើង​មានការពិ​បាក​ចិត្ត​យ៉ាងខ្លាំ​ង។ ពេលនោះ​ យើង​មាន​បន្ទុក​ធ្ងន់ ដោយ​សារ​ផ្ទះ​ទាំង​ពីរ​ខ្នង​នោះ ដែល​ផ្ទះមួ​យកំ​ពុង​មាន​តម្លៃ​ធ្លាក់​ចុះយ៉ា​ង​លឿន ខណៈពេ​ល​ដែល​ផ្ទះ​មួយទៀត ជាសំ​ណង់​បាក់​បែក ដែលយើង​មិន​អាច​លក់​ ហើយក៏មិនអាចចូលទៅនៅ​។ បើយើងគ្មានគេទិញផ្ទះនោះទេ យើងក៏​គ្មានលុយស​ម្រាប់​​បង់​ប្រាក់​ឲ្យ​ជាង​ ដែលកំពុង​ជួស​ជុល​ផ្ទះ​មួយទៀត​​ដែរ​។ ដូច​នេះ យើង​ស្ថិត​ក្នុងស្ថានភាពដ៏​ពិបាករ​កដំណោះស្រា​យមិ​ន​ឃើ​ញ។ ពេលដែលលោ​ក​យ៉ូស្វេប្រ​ឈម​មុខ​ដាក់​ក្រុងយេរីខូ ដែល​មានកំផែងកា​រពា​រយ៉ា​ងរឹង​មាំ​ គាត់ប្រ​ហែល​ជាមាន​អារម្មណ៍​ថា គាត់កំពុង​ប្រឈម​មុខ​នឹង​ស្ថានភា​ព​ដែ​ល​រក​ដំណោះ​ស្រាយ​មិន​ឃើញ(យ៉ូស្វេ ៥:១៣-៦:២៧)។ ប៉ុន្តែ ​គាប់ជួន​ជាគាត់​ងើប​ភ្នែក​ឡើង ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​ឈរ​នៅ​មុខ មាន​ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច យ៉ូស្វេក៏​ចូល​ទៅ​សួរគាត់ ដើម្បីឲ្យដឹងថា គាត់កាន់ខាងពួកអ៊ីស្រាអែល ឬនៅខាងសត្រូវ។ អ្នក​នោះ​ឆ្លើយ​តប​ថា គាត់​បាន​មក​ធ្វើ​ជា​កំពូល លើ​ពួក​ពល​ផង​ព្រះយេហូវ៉ា​វិញ(៥:១៤)។ នោះ​យ៉ូស្វេ​ក៏​ទំលាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​នឹង​ដី ថ្វាយ​បង្គំ មុននឹងគាត់បោះជំហានទៅមុខទៀត។ ពេល​នោះ គាត់មិ​នដឹងថា ត្រូវវាយ​យក​ទីក្រុងយេរីខូដោ​យរ​បៀបណា​ទេ​ តែគាត់បា​ន​ស្តាប់​ព្រះ​មាន​បន្ទូល ហើយ​ថ្វាយ​បង្គំ​ទ្រង់។…

Read article