ក្តីសង្ឃឹមដ៏រស់
ពេលដែលសោកនាដកម្មដែលអាក្រក់ហួសថ្លែង បំផ្លិចបំផ្លាញជីវិតរបស់មនុស្សជាបំណែកៗ ពួកគេក៏បានព្យាយាមស្វែងរកចម្លើយ។ ថ្មីៗនេះ ស្រ្តីជាម្តាយម្នាក់ ដែលបានបាត់បង់កូន ដែលជាក្មេងជំទង់ បានប្រាប់ខ្ញុំថា “លោកគ្រូ ខ្ញុំគិតមិនយល់សោះ។ ខ្ញុំមិនដឹងថា ខ្ញុំនៅអាចជឿព្រះបានយូរប៉ុណ្ណាទៀតទេ។ ខ្ញុំខំគិតដែរ តែគិតមិនយល់ពីបំណងព្រះហឫទ័យព្រះសោះ។ ហេតុអ្វីបានជាទ្រង់ឲ្យរឿងទាំងអស់នេះកើតឡើង?” គ្មានចម្លើយដ៏ងាយស្រួល សម្រាប់ក្តីកង្វល់ដ៏ធំដូចនេះឡើយ។ តែសម្រាប់អ្នកដែលមានជំនឿលើព្រះគ្រីស្ទ ពួកគេនៅតែអាចមានក្តីសង្ឃឹម ទោះយើងកំពុងទទួលព្រះពរទាំងមេៗ ឬកំពុងតែទូលទុក្ខដ៏ធ្ងន់យ៉ាងណាក៏ដោយ។ សាវ័កពេត្រុសបានបកស្រាយ អំពីបញ្ហានេះ ក្នុងសំបុត្រទីមួយរបស់គាត់ ដែលក្នុងនោះ គាត់បានសរសើរដំកើងព្រះ សម្រាប់ ការដែលទ្រង់បានប្រទានឲ្យយើងមានកំណើតជាថ្មី ក្នុងក្តីសង្ឃឹមដ៏រស់(១ពេត្រុស ១:៣) តាមរយៈសេចក្តីសង្រ្គោះរបស់យើង។ ក្តីសង្ឃឹមនេះ អាចផ្តល់ឲ្យយើងនូវក្តីអំណរ ទោះយើងកំពុងស្ថិតនៅក្នុងសោកនាដកម្មក៏ដោយ។ គាត់ក៏បានធានាផងដែរថា ក្តីសង្ឃឹមនេះ ជាក្តីសង្ឃឹមដ៏ស្ថិតស្ថេរ(ខ.៤)។ បន្ទាប់មក គាត់ក៏បានប្រាប់យើងថា យើងអាច “មានទុក្ខព្រួយ ដោយកើតមានសេចក្តីល្បួងផ្សេងៗ” តែយើងនៅតែអាចមានក្តីអំណរជាខ្លាំង(ខ.៦)។ ម្យ៉ាងទៀត សម្រាប់អ្នកដែលជួបការបាត់បង់ដ៏ឈឺចាប់ សាវ័កពេត្រុសបានលើកទឹកចិត្តថា ទុក្ខលំបាកទាំងអស់នោះបានកើតមាន គឺដើម្បីសាកលក្តីជំនឿរបស់យើង ដែលនាំឲ្យយើងថ្វាយការសរសើរ ព្រះកិត្តិមាន និងសិរីល្អដល់ព្រះគ្រីស្ទ ក្នុងកាលដែលទ្រង់លេចមក(ខ.៧)។ ពេលដែលការលើកទឹកចិត្តខាងលើនេះ បានជ្រួតជ្រាបក្នុងចិត្តយើងហើយ ទស្សនៈដែលយើងមានចំពោះទុក្ខលំបាក…
Read article