សៀវភៅដែលជាប្រភពដ៏អស្ចារ្យ
មនុស្សរាប់លាននាក់ នៅទូទាំងពិភពលោក បានទស្សនាខ្សែភាពយន្ត មានចំណងជើងថា រសាត់តាមខ្យល់ ដែលបានចាប់ផ្តើមចាក់បញ្ចាំង នៅសហរដ្ឋអាមេរិក ជាលើកទីមួយ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៣៩។ ខ្សែភាពយន្តនេះបានទទួលពានរង្វាន់អាខេដេមី អ័វ៉ត ដប់ដង ហើយនៅតែស្ថិតក្នុងចំណោមខ្សែភាពយន្តដែលមានជ័យជម្នះបំផុត ក្នុងផ្នែកជំនួញរបស់ហូលីវូត។ ខ្សែភាពយន្តនេះ ត្រូវបានផលិត ផ្អែកទៅលើរឿងប្រលោមលោក ដែលអ្នកស្រីម៉ាហ្ការែត មីឆេល(Margaret Mitchell) បាននិងពន្ធ និងបោះពុម្ភផ្សាយក្នុងឆ្នាំ ១៩៣៦ ដែលបានលក់ដាច់អស់មួយលានក្បាលក្នុងរយៈពេល៦ខែ ហើយក៏បានទទួលពានរង្វាន់ ភូលីតហ្សឺរ ហើយត្រូវបានគេបកប្រែជាង៤០ភាសា។ ខ្សែភាពយន្តដែលមានភាពល្បីល្បាញ ច្រើនតែមានប្រភពនៅក្នុងសៀវភៅដ៏មានអំណាច ដែលមានឈ្មោះល្បីជាច្រើនសម័យកាល។ ការនេះបានធ្វើឲ្យខ្ញុំចាំថា មូលដ្ឋានគ្រឹះនៃជំនឿរបស់គ្រីស្ទបរិស័ទ គឺផ្អែកទៅលើព្រះគម្ពីរបរិសុទ្ធ។ ចាប់តាំងពីកណ្ឌលោកុប្បត្តិដល់កណ្ឌវិវរណៈ ព្រះគម្ពីរបាននិយាយផ្តោតទៅលើផែនការដែលព្រះទ្រង់មានសម្រាប់មនុស្សជាតិ ដែលជាស្នាព្រះហស្តរបស់ទ្រង់។ បទគម្ពីរទំនុកដំកើង ជំពូក១១៩ បានចែងអំពី អំណាច និងភាពចាំបាច់ ដែលព្រះបន្ទូលមានចំពោះជីវិតយើង។ ព្រះបន្ទូលបំភ្លឺផ្លូវយើង(ខ.១០៥) ប្រទានឲ្យយើងមានកម្លាំងឡើងវិញ(ខ.១០៧) ហើយការពារមិនឲ្យយើងវង្វេងចេញពីសេចក្តីពិត(ខ.១១០)។ តាមរយៈព្រះគម្ពីរ យើងរកឃើញប្រាជ្ញា ការនាំផ្លូវ ជីវិត និងក្តីអំណរ។ គឺដូចមានសេចក្តីចែងថា…
Read article