អ្នកស្វែងរកប្រាជ្ញា
រាងរាល់ពេលរដូវផ្ការីកមកដល់ មហាវិទ្យាល័យ និងសកលវិទ្យាល័យទាំងឡាយ នៅសហរដ្ឋអាមេរិក តែងតែធ្វើពិធីចែកសញ្ញាប័ត្រ ដើម្បីអបអរសាទរ ដល់និសិ្សតទាំងឡាយ ដែលបានបញ្ចប់ការសិក្សារបស់ខ្លួន ហើយបានទទួលបាននូវសញ្ញាប័ត្រ។ ពេលដែលនិស្សិតដែលបានបញ្ចប់ការសិក្សាទាំងនោះឡើងទទួលសញ្ញាប័ត្រ ពួកគេនឹងចូលទៅក្នុងពិភពមួយទៀត ដែលតម្រូវឲ្យពួកគេឆ្លងកាត់ឧស័គ្គជាច្រើនទៀត។ បើគ្រានតែបានទទួលចំណេះដឹងពីសាលា គឺមិនទាន់គ្រប់គ្រាន់ទេ។ គន្លឹះដើម្បីជោគជ័យក្នុងជីវិត គឺត្រូវយកអ្វីដែលបានរៀនទៅអនុវត្ត ដោយភាពឆ្លាតវ័យ។ ក្នុងព្រះគម្ពីរទាំងមូល មានបទគម្ពីរជាច្រើនដែលបានប្រៀបប្រដូចប្រាជ្ញា ទៅនឹងទ្រព្យសម្បត្តិ ដែលសក្តិសមនឹងឲ្យយើងស្វែងរក។ ការមានប្រាជ្ញា គឺប្រសើរជាងការមានមាសប្រាក់ជាច្រើន(សុភាសិត ៣:១៣-១៨)។ ព្រះទ្រង់ជាប្រភពនៃប្រាជ្ញា ដែលមានតែទ្រង់មួយអង្គគត់ ដែលមានប្រាជ្ញាដ៏ឥតខ្ចោះ(រ៉ូម ១៦:២៧)។ ហើយយើងអាចរកឃើញប្រាជ្ញា នៅក្នុងសកម្មភាព និងអាកប្បករិយ៉ារបស់ព្រះយេស៊ូវ ដែលនៅក្នុងទ្រង់ គឺមាន “គ្រប់ទាំងផលផ្លែ នៃប្រាជ្ញា”(កូល៉ុស ២:៣)។ ប្រាជ្ញាកើតមានពីការអានព្រះគម្ពីរ ហើយអនុវត្តតាម។ ជាក់ស្តែងព្រះយេស៊ូវទ្រង់បានធ្វើជាគំរូនៃការយកបទគម្ពីរមកប្រើ ពេលដែលទ្រង់ត្រូវអារក្សល្បួង(លូកា ៤:១-១៣)។ ម្យ៉ាងទៀត អ្នកដែលពិតជាមានប្រាជ្ញា ព្យាយាមមើលទៅជីវិត តាមទស្សនៈរបស់ព្រះ ហើយសម្រេចចិត្តរស់នៅ តាមប្រាជ្ញារបស់ទ្រង់។ តើមានអ្វីជារង្វាន់សម្រាប់ការរស់នៅប្រភេទនេះ? បទគម្ពីរសុភាសិតបានប្រាប់យើងថា ប្រាជ្ញាគឺប្រៀបបាននឹងរស់ជាតិផ្អែមនៃទឹកឃ្មំ នៅលើអណ្តាត(សុភាសិត ២៤:១៣-១៤)។ “សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង…
Read article