ធ្វើឲ្យខ្យល់ព្យុះស្ងប់
ពេលដែលខ្យល់ព្យុះកំបុតត្បូងកាទ្រីណា បានបក់បោកមករកតំបន់ឆ្នេរនៃរដ្ឋមីស៊ីស៊ីពី មានគ្រូគង្វាលដែលបានចូលនិវត្តន៍ម្នាក់បានចាកចេញពីផ្ទះ ជាមួយភរិយារបស់គាត់ ទៅរកកន្លែងជ្រកខ្យល់ព្យុះ។ កូនស្រីរបស់ពួកគាត់បានអង្វរពួកគាត់ ឲ្យធ្វើដំណើរទៅរដ្ឋអាតាឡាន់តា ដែលនៅទីនោះនាងនឹងបានមើលថែរពួកគាត់ តែអ្នកទាំងពីរមិនមានលុយសម្រាប់ធ្វើដំណើរ ព្រោះធនាគាបានបិទអស់ហើយ។ បន្ទាប់ពីខ្យល់ព្យុះបានស្ងប់ហើយ ពួកគាត់ក៏បានត្រឡប់មកផ្ទះវិញ ដើម្បីទៅរករបស់របរបន្តិចបន្តួច ហើយពួកគេអាចស្រង់រូបថតរបស់គ្រួសារបានតែពីរបីសន្លឹក ដែលអណ្តែតទឹក។ បន្ទាប់មក ពេលលោកគ្រូគង្វាលដករូបថតឪពុកគាត់ ចេញពីស៊ុមរូបថត ដើម្បីហាលឲ្យស្ងួត មានលុយ៣៦៦ដុល្លាបានធ្លាក់ចេញពីស៊ុមរូបថតនោះ គឺល្មមនឹងឲ្យពួកគាត់ធ្វើដំណើរទៅរដ្ឋអាតាឡាន់តា។ ពួកគាត់ក៏បានអរព្រះគុណដល់ព្រះយេស៊ូវ ដែលពួកគាត់អាចទុកចិត្ត ពេលពួកគាត់មានតម្រូវការ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីកាលដែលព្រះយេស៊ូវបានបង្រៀនពួកសាវ័កឲ្យទុកចិត្តទ្រង់ នៅក្នុងខ្យល់ព្យុះ គឺដូចដែលមានចែង ក្នុងបទគម្ពីរ ម៉ាកុស ៤:៣៥-៤១។ កាលនោះ ព្រះយេស៊ូវបានឲ្យពួកសាវ័កធ្វើដំណើរតាមទូក ឆ្លងសមុទ្រកាលីឡេ ហើយបន្ទាប់មក ទ្រង់ក៏បានផ្ទំលក់ក្នុងទូក។ ពេលដែលខ្យល់ព្យុះស្រាប់តែបក់បោកមកយ៉ាងខ្លាំង ដោយទឹករលកធំៗ ពួកសាវ័កក៏មានការថប់បារម្ភ និងភ័យខ្លាចអស់ជីវិត។ ពួកគេក៏បានតើនទ្រង់ឡើង ទូលថា “លោកគ្រូអើយ យើងវិនាស ហើយលោកមិនរវល់ទេឬ?”(ខ.៣៨)។ កាលតើនឡើង ទ្រង់កំហែងខ្យល់ ក៏បង្គាប់ទៅសមុទ្រថា “ចូរស្ងៀមទៅ ហើយឈប់ចុះ នោះខ្យល់ក៏ស្ងប់ ហើយស្ងាត់ឈឹងសូន្យទាំងអស់ទៅ”។ យើងម្នាក់ៗសុទ្ធតែធ្លាប់ជួបខ្យល់ព្យុះ ក្នុងជីវិត ដែលមានដូចជា…
Read article