ការបង្កើតរបស់ថ្មី

លោក​ឆាល ហ៊ូភ័រ(Charles Hooper) ចូល​ចិត្តកែ​ឆ្នៃ​កំណាត់ឈើ​ ​ដែល​គេ​លែង​​ឲ្យ​តម្លៃ​។ គាត់បា​នប្រ​មូល​ឈើ​ចា​ស់​ៗ​ ពី​ជង្រុក​ពោត ដែល​គេបា​ន​បោះ​បង់​ចោលតាំង​ពី​យូរ​មក​ហើ​យ។ បន្ទាប់​មក គាត់​ក៏​បាន​កា​ប់​រំលំ​ដើម​សែន និង​ដើម​ស្រល់​ពីរ​បីដើ​ម ដែល​ដុះក្នុង​បរិវេណ​ដី​គាត់ ហើយ​ក៏បា​នចាំង​ដើ​មទាំងនោះដោយ​ផ្ចិត​ផ្ចង់ ឲ្យក្លាយជាឈើជ្រុង ដោយប្រើពូថៅធំ​របស់ជីតា​គា​ត់។ គាត់​ក៏បា​ន​ចាប់ផ្តើ​ម​ស​ង់​ផ្ទះ ដោយ​ប្រើ​ឈើ​ចាស់​លាយ​នឹ​ង​ឈើ​ថ្មីៗ​។ ទី​បំផុត គាត់​ក៏សង់​បា​ន​ផ្ទះដ៏​ធំមួ​យ ដែល​មាន​រូ​បរា​ង្គ​ដ៏ល្អឥតខ្ចោះ​ ​មា​ន​ដើម​ឈរ​អម​សង​ខា​ង  ក្នុង​ក្រុង​ថេនេស៊ី រីជ បាន​ជា​គេថត​រូ​បផ្ទះ​នោះ​ ដាក់ក្នុ​ង​កាត​ប៉ូស្តាល់ជាដើម​​។ គេ​បាន​​ប្រើ​ផ្ទះនោះ​ជា​ផ្ទះ​សំ​ណា​ក់ផ​ង​ និង​សារៈមន្ទីរ​ផង សម្រាប់​ធ្វើ​​ជាកេរមរតក​ដ៏មា​នត​ម្លៃរបស់​គ្រួសា​រគា​ត់។​ សំណង់​អគារ​​នេះបានឈ​រ​នៅយ៉ា​ងមាំ​មួ​ន ដែលជា​កា​រ​រំឭក​ដល់ទស្សន​វិស័យ ជំនាញ និងកា​រ​អ​ត់ធ្ម​ត់​របស់​គាត់ នៅ​ក្នុង​ការ​សាង​សង់​ផ្ទះ​នោះ។

ពេល​សាវ័​ក​ប៉ុល​ស​រសេរ​សំបុ​ត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​ ដែល​នៅ​ទីក្រុងអេភេសូរ អំពីការ​ដែ​ល​ព្រះ​យេ​ស៊ូវ​បា​ន​ប​ង្កើ​ត​ពួក​ជំ​នុំ​ឡើ​ង ដោយ​នាំអ្នក​ជឿ ដែល​ជា​ជន​ជាតិ​យូ​ដា និងអ្ន​កជឿ​ដែ​ល​ជាសាសន៍ដ​ទៃ ឲ្យ​រួម​គ្នាម​ក​តែ​មួយ ក្នុង​ទ្រង់។ គឺ​ដូច​ដែល​គាត់បានចែងថា “​ឥឡូវ​នេះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ នោះ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញ ដោយសារ​ព្រះលោហិត​ទ្រង់”(អេភេសូរ ២:១៣)។ ពួកជំនុំ​ទ្រង់ត្រូវ​បាន​សាងសង់​ឡើង “​លើ​គ្រឹះរបស់​ពួក​សាវ័ក និង​ពួក​ហោរា ហើយ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ដែល​ដោយសារ​ទ្រង់ ដំណាក់​ទាំង​មូល​នោះ​បាន​ផ្គុំ​ភ្ជាប់​គ្នា ទាំង​ចម្រើន​ឡើង​ជា​វិហារ​បរិសុទ្ធ​ក្នុង​ព្រះអម្ចាស់ ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាង​ឡើង​ក្នុង​ទ្រង់​ដែរ សំរាប់​ជា​លំនៅ​នៃ​ព្រះ​ដោយ​នូវ​ព្រះវិញ្ញាណ”(ខ.២០-២១)។

ព្រះ​រាជ​កិ​ច្ច​រ​បស់ទ្រ​ង់​នៅ​តែប​ន្តរ​ហូត​មក​ដល់សព្វ​ថ្ងៃនេះ។ ព្រះ​ទ្រ​ង់ទ​ទួ​ល​យក​អំបែង​បែកបាក់​នៃជី​វិ​ត​យើង ទៅ​ផ្គុំចូ​ល​គ្នា​ជា​មួយនឹ​ងអំបែង​ដទៃ​ទៀ​ត​របស់អ្ន​ក​ដ​ទៃ ដែល​បាន​ទ​ទួល​សេចក្តីសង្រ្គោះ​ដូច​យើ​ងដែ​រ ព្រម​ទាំង​ឆា​ប​ជ្រុង​ដែល​ស្រួច​មុត និងគ្រើម​គ្រាត​រ​ប​ស់យើង ឲ្យរលោង​ស្អា​ត​ផង។ ទ្រង់​នៅតែ​ស្រឡាញ់​ព្រះ​រាជ​កិច្ចរប​ស់ទ្រង់ជានិច្ច។-Tim Gustafson

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles