ព្រះគ្រីស្ទ ជាព្រះដ៏ប្រោសលោះ
នៅទីក្រុងរីអូ ដឺ ចេនេរ៉ូ(Rio de Janeiro) មានរូបចម្លាក់ព្រះគ្រីស្ទ ជាព្រះដ៏ប្រោសលោះ ដ៏ធំសម្បើម ដែលខ្ពស់ត្រដែតនៅលើភ្នំ ទតមើលមកទីក្រុងនោះ នៅខាងក្រោម។ រូបចម្លាក់ដ៏ល្បីល្បាញមួយនេះ ជារូបចម្លាក់ព្រះយេស៊ូវលាតសន្ធឹងព្រះហស្តទាំងសងខាង ដែលយើងមើលទៅតួខ្លួននៃរូបចម្លាក់នោះទាំងមូល មានរាង្គជាឈើឆ្កាង។ លោកហេតទ័រ ដឺ ស៊ីលវ៉ា ខូស្តា(Heitor de Silva Costa) ដែលជាស្ថាបត្យករប្រេស៊ីល បានរចនារូបចម្លាក់មួយនេះ។ គាត់បានស្រមៃថា ពេលពលរដ្ឋនៅទីក្រុងនោះ ក្រោកពីព្រលឹម ពួកគេនឹងបានឃើញរូបចម្លាក់ព្រះយេស៊ូវ លេចឡើង ចេញពីភាពងងឹតមុនគេ នៅពេលពេលទៀបភ្លឺ។ គាត់ក៏សង្ឃឹមផងដែរថា ពេលថ្ងៃលិច អ្នកក្រុងរីអូ នឹងបានឃើញពន្លឺព្រះអាទិត្យលិច ពីក្រោយព្រះកេសរូបចម្លាក់ព្រះយេស៊ូវ។ ជាការពិតណាស់ យើងមិនថ្វាយបង្គំរូបចម្លាក់របស់ព្រះយេស៊ូវទេ តែរូបចម្លាក់របស់ទ្រង់ ដែលគេបានសាងសង់ នៅទីក្រុងរីអូ ប្រទេសប្រេស៊ីល បានធ្វើឲ្យខ្ញុំនឹកចាំថា ជារៀងរាល់ថ្ងៃ យើងចាំបាច់ត្រូវមើលទៅព្រះសង្រ្គោះយើង ដែលជាព្រះដ៏ពិត ជារៀងរាល់ថ្ងៃ ក្នុងពេលដែលយើងមានសេចក្តីសុខ ក៏ដូចជានៅពេលយើងមានទុក្ខលំបាក។ ពេលលោកយ៉ូបកំពុងរងទុក្ខវេទនា គាត់មានប្រសាសន៍ថា “ឯខ្ញុំៗដឹងថា អ្នកដែលលោះខ្ញុំទ្រង់មានព្រះជន្មរស់នៅ ហើយដល់ជាន់ក្រោយ ទ្រង់នឹងមកឈរនៅលើផែនដី”(យ៉ូប…
Read article