ការឆែកពិនិត្យពាក្យសម្តី
ពេលដែលខ្ញុំកំពុងបើកបរត្រឡប់មកផ្ទះវិញ ខ្ញុំបានស្តាប់ការផ្សាយពាណិជ្ជកម្មដ៏គួរ ឲ្យចាប់អារម្មណ៍ តាមវិទ្យុ ។ ពេលនោះ គេកំពុងផ្សាយអំពីកម្មវិធីកំព្យូទ័រមួយ ដែលឆែកពិនិត្យសារអេឡិចត្រូនិច ដែលគេសរសេរ ។ ខ្ញុំមានការយល់ដឹងច្រើនអំពីកម្មវិធី “ឆែកមើលការប្រកបពាក្យ” និងកម្មវិធី “ឆែកមើលវេយ្យករណ៍” ដែលគេសរសេរនៅក្នុងកំព្យូទ័រ ប៉ុន្តែ កម្មវិធីថ្មីនេះ គឺមិនដូចនោះទេ ព្រោះវាជា “កម្មវិធី ឆែកមើលពាក្យសម្តី”។ កម្មវិធីនេះ ពិនិត្យមើលពាក្យសម្តី ដែលគេប្រើនៅក្នុងសារអេឡិចត្រូនិច ដើម្បីឲ្យអ្នកសរសេរដឹង ថាតើពាក្យសម្តីដែលខ្លួនបានសរសេរ មានភាពព្រហើន អសុរោះ ឬគ្រោតគ្រាតឬទេ ។ ពេលដែលខ្ញុំបានស្តាប់ អ្នកផ្សាយពាណិជ្ជកម្ម ពិពណ៌នាអំពីលក្ខណះពិសេសៗ នៃកម្មវិធីនេះ ខ្ញុំក៏បានសួរខ្លួនឯងថា បើសិនជាមានកម្មវិធីសម្រាប់ឆែកពិនិត្យពាក្យសម្តី ដែលខ្ញុំនិយាយចេញពីមាត់ខ្ញុំ នោះមិនដឹងជាប្រសើរយ៉ាងណាទេ ។ តើមានប៉ុន្មានដងហើយ ដែលខ្ញុំបានឆ្លើយតបដោយពាក្យមិនពិរោះស្តាប់ ហើយក្រោយមក ក៏មានការសោកស្តាយ ចំពោះពាក្យដែលខ្ញុំបាននិយាយនោះ? ជាការពិតណាស់ បើសិនជាមានកម្មវិធីសម្រាប់ឆែកពិនិត្យពាក្យសម្តី ដែលខ្ញុំនិយាយចេញពីមាត់ខ្ញុំ នោះខ្ញុំមិនបាច់ឆ្លើយតប ដោយភាពល្ងីល្ងើឡើយ ។ សាវ័កប៉ុលបានដឹងថា អ្នកជឿព្រះត្រូវការឆែកពិនិត្យពាក្យសម្តីរបស់ខ្លួន ជាពិសេសនៅពេលយើងនិយាយ ទៅកាន់អ្នកដែលមិនមែនជាគ្រីស្ទបរិស័ទ ។…
Read article