អ្នកថែរបំប៉នខាងវិញ្ញាណ
លោកហ្វ្រានស៊ីស អេឡិន(Francis Allen) បាននាំឲ្យខ្ញុំទទួលជឿព្រះយេស៊ូវ ហើយសព្វថ្ងៃនេះ លោកហ្វ្រានស៊ីសជិតដល់ពេលដែលគាត់ត្រូវទៅជួបព្រះយេស៊ូវមុខទល់នឹងមុខហើយ។ ខ្ញុំក៏បានទៅលេងផ្ទះគាត់ ពេលដែលគាត់កាន់តែជិតដល់ពេលជម្រាបលាយើងរាល់គ្នាទៅនៅនគរស្ថានសួគ៌។ ខ្ញុំចង់និយាយទៅកាន់គាត់ នូវការអ្វីដែលគួរឲ្យចងចាំ និងមានន័យ។ ខ្ញុំបានឈរនៅក្បែរគ្រែគេងរបស់គាត់ អស់រយៈពេលជិត១ម៉ោង។ គាត់បានអស់សំណើច ពេលខ្ញុំនិយាយរឿងរបស់ខ្ញុំឲ្យគាត់ស្តាប់។ បន្ទាប់មក គាត់ក៏អស់កម្លាំង ហើយយើងក៏និយាយសាច់ការណ៍វិញម្តង ដោយគាត់ចំណាយកម្លាំង ដើម្បីនិយាយប្រាប់ខ្ញុំ អំពីចំណុចខ្វះខាតដែលគាត់នៅឃើញមាន ក្នុងជីវិតខ្ញុំ។ ខ្ញុំក៏បានស្តាប់គាត់និយាយ ទាំងខំព្យាយាមនឹករកពាក្យសម្រាប់និយាយលាគាត់ជាលើកចុងក្រោយ។ គាត់ក៏បានកាត់សម្តីខ្ញុំ មុនពេលខ្ញុំមានឱកាសនិយាយលាគាត់។ គាត់ថា “រេនឌី(Randy) អ្នកចាំអ្វីដែលខ្ញុំបានប្រាប់អ្នកទេ? យើងគ្មានអ្វីដែលត្រូវខ្លាច នៅក្នុងរឿងនៃជីវិតរបស់យើងឡើង ព្រោះយើងដឹងថា ជីវិតយើងនឹងបញ្ចប់ដោយរបៀបណា។ ខ្ញុំមិនមានការភ័យខ្លាចទេ។ អ្នកទៅធ្វើអ្វី ដែលខ្ញុំបានប្រាប់អ្នកចុះ”។ ពាក្យជម្រុញចិត្តនេះ បានរំឭកខ្ញុំ អំពីការអ្វីដែលសាវ័កប៉ុលបាននិយាយ ទៅកាន់អ្នកជឿព្រះ នៅក្រុងភីលីពថា “សេចក្តីអ្វីដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ ហើយឃើញក្នុងខ្ញុំ នោះចូរឲ្យប្រព្រឹត្តតាមសេចក្តីទាំងនោះចុះ”(ភីលីព ៤:៩)។ លោកហ្វ្រង់ស៊ីសមានពន្លឺ នៅក្នុងកែវភ្នែកគាត់ នៅថ្ងៃចុងក្រោយដែលខ្ញុំជួបគាត់ ដូចកាលថ្ងៃទីមួយ ដែលខ្ញុំជួបគាត់។ គាត់គ្មានការភ័យខ្លាចនៅក្នុងចិត្តគាត់ទេ។ ពាក្យពេចន៍ជាច្រើនដែលខ្ញុំបានសរសេរ រឿងដែលខ្ញុំបាននិយាយប្រាប់…
Read article