August 2, 2017

You are here:
ព្រះទ័យដ៏ល្អរបស់ព្រះ

លោក​រ៉ចជើរ(Roger) បាន​ជួប​ទុក្ខ​លំបាក​ជា​ច្រើន។ គាត់​បាន​ឆ្លង​កាត់​ការ​វៈកាត់​បើក​បេះ​ដូង ដើម្បី​ព្យាបាល​វ៉ាល់​ដែល​ខូច។ បន្ទាប់​មក ប្រហែល​ពីរ​បី​សប្តាហ៍​ក្រោយ​មក វេជ្ជ​បណ្ឌិត​ត្រូវ​ធ្វើ​ការ​វៈ​កាត់​ម្តង​ទៀត ដោយ​សារ​បញ្ហា​ដ៏​ស្មុគ្រ​ស្មាញ​នៃ​ជម្ងឺ​បេះដូង​នោះ។ កាល​នោះ គាត់​ទើប​តែ​ចាប់​ផ្តើម​ជា​ពី​ការ​ព្យាបាល​ឆ្អឹង​ដង​កំបិត​ដែល​បាន​បាក់ ក្នុង​គ្រោះ​ថ្នាក់​ដួល​កង់។ ជាង​នេះ​ទៅ​ទៀត លោក​រ៉ចជើរ ក៏​បាន​ជួប​រឿង​ដ៏​ក្រៀម​ក្រំ​ថែម​ទៀត ដោយ​សារ​ម្តាយ​គាត់​បាន​លា​ចាក​លោក ក្នុង​អំឡុង​ពេល​ដ៏​ពិបាក​នោះ​ទៀត។ គាត់​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ បាន​ជា​ពេល​ដែល​មិត្ត​ភក្តិ​គាត់​ម្នាក់ បាន​សួរ​គាត់​ថា តើ​គាត់​បាន​ឃើញ​ព្រះ​ធ្វើ​ការ​ក្នុង​ជីវិត​គាត់ តាម​មធ្យោបាយ​ដ៏​តូច​ណា​មួយ ក្នុង​ពេល​ដ៏​ពិបាក​នោះ​ទេឬ? គាត់​ក៏​បាន​ឆ្លើយ​ថា គាត់​ពិត​ជា​មិន​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​ធ្វើ​ការ​អ្វី​សោះ​ឡើយ។ ខ្ញុំ​សូម​កោត​សរសើរ​ភាព​ស្មោះ​ត្រង់​របស់​លោក​រ៉ចជើរ។ ការ​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ឬ​មាន​ការ​សង្ស័យ ជា​ផ្នែក​មួយ​នៃ​ជីវិត​ខ្ញុំ​ផង​ដែរ។ ក្នុង​បទ​គម្ពីរ​រ៉ូម សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “យើង​នៅ​តែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំថ្នឹក សេចក្តី​ស៊ាំថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម”(៥:៣-៤)។ ប៉ុន្តែ ការ​នេះ​មិន​មាន​ន័យ​ថា យើង​តែង​តែ​មាន​អំណរ ពេល​មាន​ទុក្ខ​លំបាក​នោះ​ឡើយ។ ស្ថិត​ក្នុង​ពេល​បែប​នោះ យើង​ប្រហែល​ជា​គ្រាន់​តែ​ត្រូវ​ការ​ឲ្យ​នរណា​ម្នាក់ អង្គុយ​ស្តាប់​យើង​និយាយ​រៀប​រាប់ ​អំពី​ជម្រៅ​ចិត្ត​របស់​យើង និង​អធិស្ឋាន​ទៅ​កាន់​ព្រះ។ ជួន​កាល ទាល់​តែ​ទុក្ខ​លំបាក​នោះ​បាន​កន្លង​ផុត​ហើយ ទើ​ប​យើង​អាច​ក្រឡេច​មក​មើល​ស្ថាន​ភាព​ដ៏​ពិបាក​នោះ​ឡើង​វិញ ហើយ​ក៏​ឃើញ​ថា សេចក្តី​ជំនឿ​របស់​យើង​បាន​លូត​លាស់​ខ្លាំង​ប៉ុណ្ណា ក្នុង​អំឡុង​ពេល​ដ៏​ពិបាក និង​ពេញ​ដោយ​ការ​សង្ស័យ​នោះ។ ពេល​យើង​ដឹង​ថា ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​ប្រើ​ទុក្ខ​លំបាក​យើង ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង…

Read article