August 19, 2017

You are here:
ឆ្លុះបញ្ចាំងអំពីសិរីល្អរបស់ព្រះ

លោក​លី តាំង(Li Tang) ជា​វិចិត្រ​ករ​ជន​ជាតិ​ចិន នៅ​សតវត្សរ៍​ទី​១២ ដែល​បាន​គូរ​រូប​ទេសភាព​ដ៏​រស់​រវើក ដែល​មាន​រូប​មនុស្ស សត្វ​បក្សី និង​សត្វ​ក្របី​ដ៏​គួរ​ឲ្យ​គយ​គន់។ ដោយ​សារ​គាត់​មាន​សមត្ថ​ភាព​ដ៏​អស្ចារ្យ នៅ​ក្នុង​ការ​គូរ​វាស​បាន​យ៉ាង​ល្អ នៅ​លើ​ផ្ទាំង​ក្រណាត់​សូត ​គេ​ក៏​បាន​ចាត់​ទុក​គាត់​ជា​កំពូល​វិចិត្រ​ករ ផ្នែក​រូប​ទេសភាព​នៃ​ជន​ជាតិ​ចិន។ អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ដែល​សិល្បៈ​ករ​នៅ​ទូទាំង​ពិភព​លោក បាន​ពិពណ៌​នា អំពី​អ្វី​ៗ​ដែល​ពួក​គេ​បាន​ឃើញ នៅ​ក្នុង​ស្នា​ព្រះ​ហស្ត​បែប​សិល្បៈ​​ដ៏​អស្ចារ្យ​របស់​ព្រះ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ផ្ទៃ​មេឃ​សំដែង​ពី​សិរីល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ ក៏​បង្ហាញ​ការដែល​ព្រះហស្ត​ទ្រង់​ធ្វើ”​(ទំនុកដំកើង ១៩:១)។ ព្រះ​គម្ពីរ​បាន​ចែង​ឲ្យ​យើង​ដឹង​ថា ភាព​ប៉ិន​ប្រសប់​របស់​មនុស្ស គឺ​ជា​អំណោយ​ទាន​មក​ពី​ព្រះ ដែល​បាន​បង្កើត​យើង​ម្នាក់​ៗ​មក​ឲ្យ​មាន​រូប​ភាព​ដូច​ទ្រង់ ដែល​ជា​ព្រះ​អាទិករ(លោកុប្បត្តិ ១:២៧)។ ព្រះ​ទ្រង់​បាន​ជ្រើស​រើស​សិល្បៈ​ករ ដែល​ជំនាញ​ខាង​ឈើ មាស ប្រាក់ លង្ហិន និងត្បូង ឲ្យ​បង្កើត​គ្រៀង​លម្អរ គ្រឿង​ប្រដាប់​ប្រើ​ប្រាស់ អាសនា និង​គ្រឿង​ក្រណាត់ នៅ​សម័យ​ដែល​ពួក​អ៊ីស្រាអែល​ថ្វាយ​បង្គំ​ទ្រង់ ក្នុង​រោង​ឧបោសថ(និក្ខមនំ ៣១:១-១១)។ សិល្បៈ​ករ​ទាំង​នេះ​បាន​ប្រើ​អំណោយ​ទាន​របស់​ខ្លួន ដើម្បី​ធ្វើ​កិច្ចការ​ដែល​មាន​ប្រយោជន៍​ខាង​វិញ្ញាណ ​ដែល​ជំរុញ និង​នាំ​ពួក​សង្ឃ និង​រាស្រ្ត​របស់​ព្រះ​អម្ចាស់ ក្នុង​ការ​ថ្វាយ​បង្គំ​ទ្រង់ ដែល​បាន​ហៅ​ពួក​គេឲ្យ​ធ្វើ​ជា​រាស្រ្ត​ព្រះ​អង្គ។ ការ​បង្ហាញ​ចេញ​នូវ​ភាព​អស្ចារ្យ តាម​ទម្រង់​សិល្បៈ​ផ្សេងៗ បាន​ឆ្លុះ​បញ្ចាំង​អំពី​សម្រស់​នៃ​ស្នា​ព្រះ​ហស្ត និង​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​អាទិករ និង​ព្រះ​ដ៏​ប្រោស​លោះ…

Read article