ការបន្តដើរតាមព្រះគ្រីស្ទ
កាលនៅពីក្មេង ខ្ញុំចូលចិត្តចំណាយពេលឈប់សម្រាកនៅរដូវក្តៅ នៅកន្លែងបោះជំរុំយុវជន។ កាលនោះ ខ្ញុំបានអង្គុយប្រកៀកស្មាគ្នា ជាមួយមិត្តភក្តិ នៅពីមុខភ្នក់ភ្លើង នៅយប់ចុងក្រោយ នៃការបោះជំរុំយុវជន។ យើងក៏បានចែកចាយ អំពីការអ្វីខ្លះដែលយើងទទួលបាន ពីការសិក្សាអំពីព្រះ និងព្រះគម្ពីរកន្លងមក ហើយយើងក៏បានច្រៀងសរសើរដំកើងព្រះ។ មានបទចម្រៀងមួយ ដែលខ្ញុំនៅចាំរហូតមកដល់សព្វថ្ងៃ ដែលបទនោះផ្តោតទៅលើការសម្រេចចិត្តដើរតាមព្រះយេស៊ូវ។ វគ្គបន្ទរមានឃ្លាដ៏សំខាន់មួយ ដែលគេច្រៀងថា “ខ្ញុំមិនបែរក្រោយ”។ ពេលលោកអេលីសេបានសម្រេចចិត្តដើរតាមលោកអេលីយ៉ា លោកអេលីសេបានធ្វើនូវកិច្ចការ ដែលគួរឲ្យភ្ញាក់ផ្អើលជាច្រើន ដែលធ្វើឲ្យគាត់ពិបាក ពោលគឺមិនអាចវិលត្រឡប់ទៅរកអាជីពជាកសិករវិញ។ បន្ទាប់ពីគាត់វិលត្រឡប់ទៅផ្ទះវិញ ហើយធ្វើពិធីជប់លៀងលាផ្ទះ គាត់ក៏បាន “យកគោ១នឹមសំឡាប់ទៅ ហើយស្ងោរដោយគ្រឿងប្រដាប់ទឹមគោ”(១ពង្សាវតាក្សត្រ ១៩:២១)។ គាត់បានយកឧបករណ៍សម្រាប់ធ្វើស្រែរបស់គាត់ ទៅដុតចម្អិនអាហារ ជាសញ្ញាបញ្ជាក់ថា គាត់បានបោះបង់ចោលផ្លូវជីវិតចាស់របស់គាត់ហើយ។ គាត់បានស្ងោរសាច់គោដែលគាត់បានសម្លាប់ថ្មីៗ ពីលើភ្លើងដែលកំពុងឆេះ ហើយចែកគេគ្រប់គ្នាបរិភោគនៅទីនោះ។ បន្ទាប់មក “គាត់ក្រោកឡើងទៅតាមអេលីយ៉ា ដើម្បីបំរើលោក”(ខ.២១)។ ការថ្វាយជីវិតយើងដល់ព្រះ ដែលសក្តិសមនឹងទទួលភក្តីភាពរបស់យើង ច្រើនតែមានការលះបង់។ នៅពេលខ្លះ យើងត្រូវធ្វើការសម្រេចចិត្តដ៏ពិបាក សម្រាប់ទំនាក់ទំនង បញ្ហាហិរញ្ញវត្ថុ និងរបៀបនៃការរស់នៅ។ ទោះជាយ៉ាងណាក៏ដោយ គ្មានការលះបង់ណាដែលធំជាង ព្រះពរដែលយើងនឹងទទួលបាន ពីការបន្តដើរតាមព្រះគ្រីស្ទឡើយ។ គឺដូចដែលព្រះយេស៊ូវបានមានបន្ទូលថា “ព្រោះអ្នកណាដែលចង់ឲ្យរួចជីវិត…
Read article