ធ្វើដំណើរជាមួយអ្នកដែលមានទុក្ខ
ពេលដែលខារ៉ូល(Carole) ប្អូនស្រីខ្ញុំ ទៅពិនិត្យជម្ងឺរកឃើញថា នាងមានជម្ងឺមហារីកសុដន់ ក្រុមគ្រួសារយើងមានការព្រួយបារម្ភយ៉ាងខ្លាំង។ ការពិនិត្យជម្ងឺ ការវះកាត់ និងការព្យាបាលជម្ងឺនេះ នាំឲ្យយើងមានការបារម្ភពីសុខភាពនាង បានជាយើងនាំគ្នាអធិស្ឋានឲ្យនាង។ ជាច្រើនខែក្រោយមក យើងក៏បានទទួលដំណឹង អំពីការព្យាបាលដ៏ពិបាករបស់នាង។ ប៉ុន្តែ យើងទាំងអស់គ្នាក៏បានអបអរ ពេលបានដឹងថា ការវះកាត់ និងការព្យាបានទទួលជោគជ័យ។ ខារ៉ូលកំពុងធ្វើដំណើរតាមផ្លូវឆ្ពោះទៅរកការជាសៈស្បើយ! បន្ទាប់មក មិនទាន់បាន១ឆ្នាំផង លីនដា(Linda) ប្អូនស្រីរបស់ខ្ញុំម្នាក់ទៀត ក៏បានជួបនឹងរឿងដូចគ្នានេះទៀត។ ភ្លាមៗនោះ ខារ៉ូលក៏បានមកក្បែរលីនដា ដើម្បីជួយឲ្យនាងយល់ អំពីការអ្វីខ្លះដែលត្រូវរំពឹងថា នឹងកើតឡើង និងពីរបៀបត្រៀមខ្លួនសម្រាប់រឿងដែលនាងត្រូវប្រឈមមុខ។ បទពិសោធន៍របស់ខារ៉ូលបានជួយឲ្យនាងមានលទ្ធភាព រួមដំណើរជាមួយលីនដី ជួយឲ្យនាងឆ្លងកាត់ការពិបាក។ យ៉ាងណាមិញ សាវ័កប៉ុលបានលើកទឹកចិត្តយើងឲ្យធ្វើយ៉ាងដូចនេះឯង គឺដូចដែលបទគម្ពីរ ២កូរិនថូស ១:៣-៤ បានចែងថា “សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើងរាល់គ្នា គឺជាព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា ប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្តីវេទនារបស់គេបានដែរ គឺដោយសារសេចក្តីក្សាន្តនោះឯង ដែលព្រះបានកំសាន្តចិត្តយើងស្រេចហើយ”។ សូមអរព្រះគុណព្រះអម្ចាស់ ដែលទ្រង់មិនបានខ្ជះខ្ជាយការអ្វីឡើយ។ ទ្រង់បានប្រើទុក្ខលំបាករបស់យើង ជាឱកាស ដើម្បីឲ្យយើងពិសោធន៍នឹងការកម្សាន្តចិត្តរបស់ទ្រង់ ហើយថែមទាំងបានបើកផ្លូវឲ្យយើង…
Read article