គោលបំណងនៃសកម្មភាពដដែលៗ
មានពេលមួយ ខ្ញុំបានទៅទស្សនានៅសារៈមន្ទីររបស់ចក្រភពអង់គ្លេស។ ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានឃើញនាឡិការដែលដំណើរការដោយគ្រាប់ឃ្លីដែកដែលរមាលចុះឡើងៗ ឥតឈប់ឈរ។ គ្រាប់ឃ្លីដែកនោះរមាលតាមចង្អូរ នៅលើបន្ទះដែកបះបើកមួយបន្ទះ រហូតទៅប៉ះនឹងគន្លឹះនៅចុងម្ខាងទៀត។ បន្ទះដែកនោះក៏បះឡើង នៅចុងម្ខាងទៀត ធ្វើឲ្យគ្រាប់ឃ្លីនោះរមាលធ្លាក់មកខាងនោះវិញ ហើយធ្វើឲ្យទ្រនិចនាឡិការដើរបានមួយនាទី។ រៀងរាល់ឆ្នាំ គ្រាប់ឃ្លីដែកនោះ បានធ្វើដំណើរចុះឡើងៗដដែលៗ ចម្ងាយសរុប ៤០២៣គីឡូម៉ែត្រ នៅលើបន្ទះដែកនោះដដែលៗ មិនដែលបានទៅកន្លែងណាផ្សេងឡើយ។ យើងម្នាក់ៗងាយនឹងមានអារម្មណ៍ថា ជាប់ខ្លួនទៅណាមិនរួច ដោយសារសកម្មភាពដដែលៗប្រចាំថ្ងៃ ដែលហាក់ដូចជាគ្មានអ្វីប្លែក ពេលដែលយើងមិនអាចមើលឃើញគោលបំណងដែលធំជាងនោះ។ សាវ័កប៉ុលមានចិត្តប្រាថ្នាចង់មានប្រសិទ្ធិភាពក្នុងការប្រកាសដំណឹងល្អ នៃព្រះគ្រីស្ទ។ គាត់មានប្រសាសន៍ថា “បានជាខ្ញុំខំរត់យ៉ាងដូច្នោះ មិនមែនបែបដូចជាមិនស្គាល់ផ្លូវទេ ខ្ញុំក៏ខំប្រដាល់យ៉ាងដូច្នោះដែរ មិនមែនដូចជាដាល់ខ្យល់ទេ”(១កូរិនថូស ៩:២៦)។ កិច្ចការអ្វីក៏អាចមានភាពច្រំដែល ដូចជាការធ្វើដំណើរ ការអធិប្បាយព្រះបន្ទូល ការបង្រៀន និងជាពិសេស គឺការនៅជាប់ក្នុងពន្ធធនាគា។ តែសាវ័កប៉ុលជឿថា គាត់អាចបម្រើព្រះគ្រីស្ទ ដែលជាព្រះអម្ចាស់ នៅគ្រប់ស្ថានភាពទាំងអស់។ ការធ្វើកិច្ចការច្រំដែលៗ អាចនាំឲ្យស្លាប់បាន នៅពេលដែលយើងមិនអាចមើលឃើញគោលបំណង នៅក្នុងការធ្វើកិច្ចការនោះ។ សាវ័កប៉ុលមានទស្សនវិស័យដែលមើលឃើញគោលបំណង ដោយជម្នះកាលៈទេសៈដែលលំបាកលំបិន ព្រោះគាត់កំពុងស្ថិតក្នុងការរត់ប្រណាំងនៃក្តីជំនឿ ដែលត្រូវបន្តរហូតដល់ទី។ សាវ័កប៉ុលបានអនុញ្ញាតឲ្យព្រះយេស៊ូវគង់នៅ ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតគាត់ ធ្វើឲ្យគាត់រកឃើញអត្ថន័យនៃជីវិត ទោះជាត្រូវធ្វើកិច្ចការដដែលៗក៏ដោយ។ យើងក៏អាចធ្វើដូចគាត់ផងដែរ។-David…
Read article