អំណាចរបស់មនុស្ស
ពេលបុរសម្នាក់កំពុងឡើងជិះរថភ្លើង ក្នុងក្រុងភើត ប្រទេសអូស្រ្តាលី គាត់ក៏បានរអិលជើង ចូលទៅក្នុងចន្លោះរវាងទូរថភ្លើង និងកម្រាលឥដ្ឋរបស់ស្ថានីយ ជាប់ដកមិនរួច។ ពេលនោះ មានអ្នកដំណើររាប់សិបនាក់បានប្រញាប់មកជួយគាត់។ ពួកគេក៏បានប្រើកម្លាំងសាមគ្គីរួមគ្នារុញរថភ្លើង ឲ្យផ្អៀងទៅម្ខាង ដើម្បីឲ្យបុរសនោះអាចដកជើងចេញពីប្រលោះនោះបាន ដោយសុវត្ថិភាព។ លោកដាវីឌ ហាញន៍(David Hynes) ដែលជាអ្នកនាំពាក្យរបស់សេវាកម្មរថភ្លើង បានមានប្រសាសន៍ នៅក្នុងការសំភាសថា “ពួកគេម្នាក់ៗបានចូលរួមក្នុងការជួយសង្រ្គោះគាត់ ដោយគ្មានការស្ទាក់ស្ទើរ។ គឺដោយសារអំណាចនៃការសាមគ្គីរបស់មនុស្ស ដែលមនុស្សម្នាក់ត្រូវបានជួយសង្រ្គោះឲ្យរួចពីគ្រោះថ្នាក់ ដែលអាចបណ្តាលឲ្យមានរបួសធ្ងន់”។ ក្នុងបទគម្ពីរអេភេសូរ ជំពូក៤ យើងឃើញថា ព្រះទ្រង់បានប្រើអំណាចនៃការរួបរួមរបស់មនុស្ស ដើម្បីកសាងមហាគ្រួសាររបស់ទ្រង់។ ទ្រង់បានប្រទានឲ្យយើងម្នាក់ៗ មានអំណោយទានដ៏ពិសេស នៃព្រះគុណទ្រង់(ខ.៧) សម្រាប់បំពេញគោលបំណងដ៏ជាក់លាក់មួយ ដើម្បីឲ្យ “រូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនិមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់”(ខ.១៦)។ មនុស្សម្នាក់ៗ មានកិច្ចការដែលត្រូវធ្វើ ក្នុងមហាគ្រួសាររបស់ព្រះ គឺគ្មានអ្នកឈរមើលទេ។ ក្នុងមហាគ្រួសារនៃព្រះ យើងយំ យើងសើចជាមួយគ្នា។ យើងជួយសម្រាលបន្ទុកគ្នាទៅវិញទៅមក។ យើងអធិស្ឋានឲ្យ ហើយលើកទឹកចិត្តគ្នា។ យើងលើកទឹកចិត្ត ហើយជួយគ្នាទៅវិញទៅមក ឲ្យងាកចេញពីអំពើបាប។ ឱព្រះវរបិតា…
Read article