October 9, 2017

You are here:
បទចំរៀង​នៃជីវិត​របស់​យើង

មនុស្ស​គ្រប់​គ្នា​មាន​ការ​ប៉ះ​ពាល់​ចិត្ត​តាម​បែប​ផ្សេង​ពី​គ្នា ពេល​ពួក​គេ​ស្តាប់​បទ​ភ្លេង​មួយ​បទ ក្នុងពេល​តែ​មួយ។ អ្នក​និពន្ធ​បទ​ភ្លេង​ស្ដាប់​ឮ​បទ​ដែល​គាត់​បាន​តែង តាម​គំនិត​ស្រមើ​ស្រម៉ៃរបស់​គាត់។ ប្រិយ​មិត្ត​អ្នក​ស្តាប់​បទ​ភ្លេង​របស់​គាត់ ក៏​បាន​ស្តាប់​ដោយ​ញ្ញាណ និង​អារម្មណ៍​របស់​ពួក​គេ។ ចំណែក​ឯ​តន្ត្រីក​ទាំង​ឡាយ ដែល​កំពុង​ប្រគំ​បទ​នោះ នៅ​ក្នុង​វង់​តន្រ្តី ស្ដាប់​ឮ​បទ​ភ្លេង​នោះ​យ៉ាង​ច្បាស់​បំផុត​ ចេញ​ពី​ឧបករណ៍​តន្រ្តី​ដែល​នៅ​ជិត​ខ្លួន​បំផុត។ គ្រីស្ទ​បរិស័ទ​គ្រប់​រូប គឺ​ប្រៀប​បាន​នឹង​តន្រ្តី​នៅ​ក្នុង​វង់​តន្ត្រី​របស់​ព្រះ។ ជា​ញឹក​ញាប់ យើង​ស្ដាប់​ឮ​តែ​សម្លេង​ឧបករណ៍​តន្រ្តី​ណា​ដែល​នៅ​ជិត​យើង​បំផុត​ប៉ុណ្ណោះ។ យើង​មិន​ស្ដាប់​ឮឧបករណ៍ភ្លេងទាំងអស់ ក្នុងពេលតែមួយ គឺមិនខុសពី​លោកយ៉ូបដែលនិយាយ ទាំងការឈឺចាប់ថា “ឥឡូវ​នេះ ខ្ញុំ​បាន​ត្រឡប់​ទៅ​ជា​បទ​ចំរៀង​របស់​គេ ហើយ​ជា​ពាក្យ​ដែល​គេ​ពោល​បង្អាប់” (យ៉ូប ៣០:៩)។ លោកយ៉ូប​បានរំឭក អំពី​កាល​ដែល​ពួកខ្សែរាជវង្ស និង​ពួកមន្ត្រីទាំងប៉ុន្មាន​បានគោរព​ដល់គាត់។ ជីវិត​របស់​គាត់ធ្លាប់​​បានលាង​ជើង​ដោយ​ខ្លាញ់​ទឹក​ដោះ ហើយ​ទាំង​ថ្ម​ក៏​បញ្ចេញ​ប្រេង​ហូរ​មក​ឲ្យ​គាត់ផងដែរ(យ៉ូប ២៩:៦)។ ប៉ុន្តែ​ឥឡូវនេះ រូបគាត់​បាន​ត្រឡប់ជា​ផ្ទាំងស៊ីប​នៃ​អ្នកចំអកឡកឡឺយ​ទៅវិញ។ គាត់ក៏បាន​ថ្លែងទំនួញថា “ហេតុ​នោះ​បាន​ជា​ស៊ុង​ខ្ញុំ​បាន​ត្រឡប់​ជា​សេចក្ដី​សោក​សៅ” (យ៉ូប ៣០:៣១)។ តែតន្រ្តីនៃជីវិតគាត់ មិនមែនមានសម្លេងតែប៉ុណ្ណឹងឡើយ។ គាត់គ្រាន់​តែមិន​បានស្ដាប់​ឮបទភ្លេងឲ្យបានគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ។ នៅថ្ងៃនេះ អ្នក​ប្រហែល​អាចស្ដាប់​ឮតែណោទ​ភ្លេងកំសត់ៗ ចេញពីវីយូឡុង​របស់​អ្នក​ប៉ុណ្ណោះ។ តែសូមកុំទាន់អស់សង្ឃឹមឡើយ។ ​សេចក្ដីលម្អិត​គ្រប់​យ៉ាង​នៃជីវិត​របស់អ្នក ​សុទ្ធតែ​ជា​ចំណែកមួយ​នៃ​ការតែង​និពន្ធ​របស់​ព្រះ។ ឬអ្នក​កំពុងតែ​ស្ដាប់​ឮសម្លែង​ខ្លុយដ៏រីករាយ។ សូមសរសើរដំកើង​ព្រះ​ សម្រាប់​ការនោះ ហើយចែករំលែក​សេចក្តីអំណរនោះ​ ជាមួយ​អ្នក​ឯទៀតផងចុះ។ បទភ្លេងដ៏ល្អឯក​នៃ​ការប្រោសលោះ​របស់​ព្រះ​ គឺជាសម្លេងតន្រ្តី​​ដែល​យើង​កំពុង​តែ​ប្រគំ ហើយ​​នៅទីបំផុត…

Read article