ឈើឆ្កាង និងមកុដ
ព្រះវិហារវែសមិនស្ទ័រ អាបេយ នៅទីក្រុងឡុងដ៍ មានប្រវត្តិសាស្រ្តដ៏សម្បូរបែប។ នៅសតវត្សរ៍ទី១០ ពួកសង្ឃបេនេឌីកធីន បានចាប់ផ្ដើមទំនៀមទម្លាប់នៃការថ្វាយបង្គំព្រះប្រចាំថ្ងៃ នៅទីនោះ ដែលគេនៅតែបន្តរហូតមកដល់ពេលសព្វថ្ងៃ។ ព្រះវិហារអាបេយ ក៏ជាទីកន្លែងបញ្ចុះសពនៃមនុស្សល្បីៗជាច្រើនផងដែរ ហើយស្តេចនៃប្រទេសអង់គ្លេស សុទ្ធតែបានទទួលពិធីអភិសេកបំពាក់ម្កុដគ្រងរាជ្យ នៅព្រះវិហារអាបេយនេះគ្រប់អង្គ ចាប់តាំងពីឆ្នាំ ១០៦៦។ តាមពិត ក្នុងចំណោមក្សត្រទាំងអស់នោះ មានក្សត្រចំនួន១៧អង្គក៏ត្រូវបានបញ្ចុះសពនៅទីនោះផងដែរ មានន័យថា ព្រះរាជកិច្ចរបស់ពួកទ្រង់ ត្រូវបានបញ្ចប់ នៅត្រង់កន្លែងដែលខ្លួនបានចាប់ផ្ដើមនោះដែរ។ ទោះការបញ្ចុះសពរបស់ស្តេចទំាងនោះ មានភាពធំសម្បើមហួសហេតុយ៉ាងណាក៏ដោយ ក៏មេដឹកនាំក្នុងពិភពលោក មានពេលឡើងកាន់អំណាច និងមានពេលដែលត្រូវចុះចេញ។ ពួកគេបានរស់នៅ ហើយក៏បានស្លាប់ទៅវិញ ជារឿងធម្មតា។ ប៉ុន្តែ មានព្រះមហាក្សត្រមួយអង្គ ព្រះនាម យេស៊ូវបានសុគតតែម្ដង តែព្រះសពរបស់ទ្រង់មិននៅក្នុងផ្នូរទៀតទេ។ នៅពេលដែលទ្រង់បានយាងមកផែនដីជាលើកទីមួយ គេបំពាក់ផួងបន្លាឲ្យទ្រង់ ធ្វើជាមកុដ រួចត្រូវគេធ្វើគុតនៅលើឈើឆ្កាង ក្នុងនាមជា “ស្ដេចសាសន៍យូដា”(យ៉ូហាន ១៩:៣,១៩)។ ដោយព្រោះព្រះយេស៊ូវមានព្រះជន្មរស់ពីសុគតឡើងវិញ ដោយជ័យជម្នះ នោះយើងរាល់គ្នាដែលជាអ្នកជឿព្រះអង្គ ក៏មានសេចក្តីសង្ឃឹមថា នឹងមិនស្លាប់ជារៀងរហូតឡើយ ហើយក៏មានការធានាច្បាស់ថា យើងនឹងបានរស់ឡើងវិញជាមួយទ្រង់ជារៀងរហូត។ ព្រះយេស៊ូវមានព្រះបន្ទូលថា “ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ…
Read article