October 29, 2017

You are here:
កុំប៉ះពាល់​របងនោះ​ឲ្យ​សោះ

កាល​នៅ​ពី​ក្មេង ខ្ញុំ​បាន​ទៅ​លេង​យាយ​ទួត​របស់​ខ្ញុំ ​ជា​មួយ​ឪពុក​ម្ដាយ​ខ្ញុំ។ គាត់​រស់​នៅ​ក្បែរ​​ចម្ការ​មួយ។ ទីធ្លា​ផ្ទះ​គាត់ ​មាន​ព័ទ្ធ​ទៅ​ដោយ​របង ដែល​មាន​ដាក់​ខ្សែ​ភ្លើង ដែល​បង្កា​កុំ​ឲ្យ​សត្វ​គោ​ចូល​មក​ស៊ីស្មៅ​នៅ​ក្នុង​ទីធ្លា​ផ្ទះ​គាត់។ នៅ​ពេល​ខ្ញុំ​សុំ​ឪពុក​ម្ដាយ​ទៅ​លេង​នៅ​ខាង​ក្រៅ ពួក​គាត់​ក៏​បាន​យល់​ព្រម ប៉ុន្តែ បាន​ហាម​ខ្ញុំ កុំ​ឲ្យ​ប៉ះពាល់​ខ្សែ​ភ្លើង​នៅ​តាម​របង​ផ្ទះ​ ប្រយ័ត្ន​ឆក់។ គួរ​ឲ្យ​សោក​ស្ដាយ ខ្ញុំ​មិន​បាន​ខ្វល់​អំពី​បម្រាម​របស់​ពួក​គាត់​ឡើយ ហើយ​ខ្ញុំ​បាន​យក​ម្រាម​ដៃទៅ​ប៉ះ​ខ្សែ​ភ្លើង​នៅ​លើ​របង​នោះ ហើយ​ក៏​ត្រូវ​ចរន្ត​អគី្គ​សនី​ឆក់ ដោយ​កម្លាំង​ល្មម​នឹង​ផ្ដល់​មេរៀន ​ឲ្យ​​សត្វ​គោ​រាង​ចាល​បាន​ ហើយ​ខ្ញុំ​ក៏​រាង​ចាល​ដែរ។ ពេល​នោះ​ទើប​ខ្ញុំដឹង​ថា ឪពុក​ម្ដាយ​ខ្ញុំ​បាន​ហាម​ខ្ញុំ គឺព្រោះ​តែ​ពួក​គាត់​ស្រឡាញ់​ខ្ញុំ ហើយ​ក៏​មិន​ចង់​ឲ្យ​ខ្ញុំ​ទទួល​ការ​ឈឺ​ចាប់​ឡើយ។ នៅ​ពេល​ដែល​ព្រះ​ទត​ឃើញ​ពួក​អ៊ីស្រាអែល​នៅ​ក្នុង​ទីក្រុង​យេរូសាឡិម កាល​ពី​សម័យ​បុរាណ​សូន​ឆ្លាក់​រូប​ព្រះ ហើយ​នាំ​គ្នា​ថ្វាយ​បង្គំ​រូប​ទាំង​នោះ ព្រះ​អង្គ “បាន​ផ្ញើ​ព្រះ​រាជ​សារ​របស់​ទ្រង់​ទៅ​ឯ​គេ ម្ដង​ជា​ពីរ​ដង ពីព្រោះ​ព្រះ​អង្គ​មាន​សេចក្តី​អាណិត​អាសូរ​ដល់​រាស្រ្ត​របស់​ទ្រង់” (២របាក្សត្រ ៣៦:១៥)។ ព្រះ​ទ្រង់​មាន​បន្ទូល​​តាម​រយៈ​លោក​ហោរា​យេរេមា ប៉ុន្តែ ​ពួក​បណ្ដាជន​បាន​តប​ទៅ​វិញថា “យើង​នឹង​នៅតែបន្តធ្វើ​តាម​ផែនការ​របស់​យើងដដែល” (យេរេមា ១៨:១២)។ ដោយ​ព្រោះ​តែ​ការ​នេះ ទើប​ព្រះ​ទ្រង់​បាន​បណ្ដោយ​ឲ្យ​ស្ដេច​នេប៊ូក្នេ​សារ បំផ្លាញ​ទី​ក្រុង​យេរូសាឡិម ហើយ​ចាប់​យក​មនុស្ស​ជា​ច្រើន​ទៅ​ធ្វើ​ជា​ឈ្លើយ​សឹក។ ប្រហែល​នៅ​ថ្ងៃ​នេះ ទ្រង់​កំពុង​ដាស់​តឿន​អ្នក ​អំពី​អំពើ​បាប​មួយ​ចំនួន​ នៅ​ក្នុង​ជីវិត​របស់​អ្នក។ បើសិន​ជា​ដូច្នោះ​មែន នោះ​ចូរ​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​នោះ។ នេះ​ជា​ភស្ដុ​តាង​ដែល​បង្ហាញ​ពី​ការ​អាណិត ដែល​ទ្រង់​មាន​ចំពោះ​យើង (ហេព្រើរ ១២:៥-៦)។ ទ្រង់​ទត​ឃើញ​អ្វី​ដែល​នៅ​ខាង​មុខ…

Read article