សត្វក្ងាន និងមនុស្សដែលពិបាក
ពេលក្រុមគ្រួសារខ្ញុំទើបតែផ្លាស់មកនៅផ្ទះ ដែលយើងកំពុងរស់នៅសព្វថ្ងៃ ខ្ញុំចូលចិត្តគយគន់សម្រស់នៃសត្វក្ងានព្រៃ ដែលមានសំបុកនៅក្បែរផ្ទះនោះ។ ខ្ញុំស្ងើចសរសើររបៀបដែលពួកវាមើលថែរគ្នាទៅវិញទៅមក និងរបៀបដែលពួកវាផ្លាស់ទីក្នុងទឹកជាជួរ ហើយពួកវាហើរលើអាកាសជាជួរ ដែលមានរាងដូចអក្សរ V គួរឲ្យចង់មើលណាស់។ ខ្ញុំក៏មានអំណរនៅក្នុងការមើលពួកវាចិញ្ចឹមកូនផងដែរ។ បន្ទាប់មក ពេលរដូវក្តៅមកដល់ ខ្ញុំក៏បានដឹងអំពីលក្ខណៈដែលមិនសូវគួរឲ្យស្រឡាញ់ របស់សត្វស្លាបទាំងនោះ។ សត្វក្ងានទាំងនោះចូលចិត្តស៊ីស្មៅណាស់ ហើយពួកគេវាមិនខ្វល់ថា ការស៊ីស្មៅនៅក្នុងទីធ្លាមុខផ្ទះខ្ញុំ បានធ្វើឲ្យខូចសោភណ្ឌភាពផ្ទះខ្ញុំទេ។ ហើយអ្វីដែលកាន់តែអាក្រក់ជាងនេះទៀតនោះ គឺពួកវាបានបន្សល់ទុកនូវកាកសំណល់ដ៏រញេរញ៉ៃ នៅលើផ្លូវដើរ នៅក្នុងទីធ្លាផ្ទះយើង។ ខ្ញុំច្រើនតែគិតអំពីសត្វក្ងានព្រៃទាំងនេះ ពេលខ្ញុំត្រូវដោះស្រាយបញ្ហាជាមួយមនុស្សដែលពិបាក។ ជួនកាល ខ្ញុំគិតថា បើសិនជាពួកគេចាកចេញពីជីវិតខ្ញុំ នោះមិនដឹងជាល្អយ៉ាងណាទេ។ តែបន្ទាប់មក ព្រះទ្រង់បានរំឭកខ្ញុំថា សូម្បីតែមនុស្សដែលពិបាកបំផុត ក៏មានសម្រស់ដ៏ល្អផងដែរ បើសិនជាយើងចូលឲ្យបានជិតល្មម នឹងអាចរកឃើញសម្រស់នោះ ហើយការឈឺចាប់ដែលពួកគេបានផ្តល់ឲ្យអ្នកដទៃ អាចជាការឆ្លុះបញ្ចាំងអំពីការឈឺចាប់ដែលពួកគេកំពុងជួបប្រទះ។ សាវ័កប៉ុលបានមានប្រសាសន៍ក្នុងព្រះគម្ពីររ៉ូមថា “ខាងឯពួកអ្នករាល់គ្នា នោះឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន”(១២:១៨)។ ដូចនេះ ខ្ញុំក៏បានទូលសូមឲ្យព្រះទ្រង់ជួយខ្ញុំ ឲ្យមានចិត្តអត់ធ្មត់ ចំពោះ “ចំណុចពិបាកៗ” របស់អ្នកដទៃ។ ការនេះមិនតែងតែនាំឲ្យយើងទទួលលទ្ធផលដែលសប្បាយរីករាយឡើយ តែអ្វីដែលគួរឲ្យកត់សំគាល់នោះ គឺព្រះទ្រង់បានជួយដល់ទំនាក់ទំនងដែលខ្ញុំមានជាមួយពួកគេ។ ពេលយើងជួបប្រទះមនុស្សដែលពិបាក យើងអាចមើលឃើញ និងស្រឡាញ់ពួកគេ ដោយពឹងអាងព្រះគុណទ្រង់ ដូចដែលទ្រង់បានទតមើលទៅពួកគេ…
Read article