ធ្វើតាមការណែនាំ
ពេលត្រូវការដំឡើងគ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម និងសម្ភារៈអ្វីផ្សេងទៀត កូនប្រុសខ្ញុំមានរបៀបធ្វើខុសពីខ្ញុំ។ ស្ទីវ(Steve) មានអំណោយទានផ្នែកមេកានិច ដូចនេះ គាត់ច្រើនតែចាប់ផ្តើមធ្វើការដំឡើងភ្លាមៗ ដោយមិនចាំបាច់មើលសៀវភៅណែនាំអំពីរបៀបដំឡើង។ ខណៈពេលដែលគាត់បានផ្គុំផ្នែកផ្សេងៗចូលគ្នាបានជិតពាក់កណ្តាលទៅហើយនោះ។ ជួនកាល យើងអាចធ្វើកិច្ចការអ្វីមួយ ដោយមិនចាំបាច់ពឹងផ្អែកលើសៀវភៅណែនាំ។ តែពេលដែលយើងត្រូវផ្គុំផ្នែកផ្សេងៗនៃជីវិតយើង ដើម្បីឆ្លុះបញ្ចាំង ឲ្យគេឃើញសេចក្តីល្អ និងប្រាជ្ញារបស់ព្រះ នោះយើងមិនអាចព្រងើយកន្ទើយ នឹងការណែនាំ ដែលទ្រង់បានប្រទានឲ្យយើង នៅក្នុងព្រះគម្ពីរបានឡើយ។ សូមយើងស្វែងយល់អំពីគំរូដ៏ល្អ របស់ពួកអ៊ីស្រាអែលដែលបានវិលត្រឡប់មកទឹកដីកំណើតរបស់ខ្លួនវិញ បន្ទាប់ពីត្រូវពួកបាប៊ីឡូនចាប់ជាឈ្លើយសង្រ្គាម។ ពេលដែលពួកគេចាប់ផ្តើមបង្កើតកម្មវិធីថ្វាយបង្គំព្រះឡើងវិញ នៅក្នុងទឹកដីរបស់ខ្លួន ពួកគេបានត្រៀមខ្លួនធ្វើកិច្ចការដ៏សំខាន់នេះ “តាមសេចក្តីដែលមានចែងក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ”(អែសរ៉ា ៣:២)។ ពួកគេក៏បានអនុវត្តតាមការណែនាំរបស់ព្រះ យ៉ាងត្រឹមត្រូវ ដោយសាងសង់អាសនា និងប្រារព្ធពិធីបុណ្យបារាំ តាមការបង្គាប់របស់ព្រះ ក្នុងបទគម្ពីរលេវីវិន័យ ២៣:៣៣-៤៣។ ព្រះគ្រីស្ទក៏បានប្រទាននូវការបង្រៀន និងព្រះរាជបញ្ជា សម្រាប់អ្នកដើរតាមទ្រង់ផងដែរ។ គឺដូចដែលទ្រង់មានបន្ទូលថា “ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង” ហើយ “ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង”(ម៉ាថាយ ២២:៣៧,៣៩)។ ពេលយើងជឿទ្រង់ យើងចូលទៅរកទ្រង់ នោះទ្រង់ក៏បង្ហាញយើងនូវរបៀបរស់នៅឲ្យបានល្អ។ ព្រះដែលបានបង្កើតយើងមក ទ្រង់ជ្រាបថា ជីវិតយើងត្រូវរស់នៅបែបណា ឲ្យបានត្រឹមត្រូវ ពោលគឺទ្រង់ស្គាល់យើង…
Read article