សត្វឆ្កែឆ័ត្រយោង
ខ្ញុំមានការភ្ញាក់ផ្អើល ពេលខ្ញុំបានអានរឿងឆ្កែឆ័ត្រយោងក្នុងសម័យសង្រ្គាមលោកលើកទី២។ ពេលពួកកងទ័ពសម្ព័ន្ធមិត្តកំពុងត្រៀមខ្លួន វាយលុកចូលរំដោះតំបន់អ៊ីរ៉ុបខាងលិច នៅថ្ងៃឌី-ដេយ(ថ្ងៃទី៦ មិថុនា ឆ្នាំ១៩៤៤) ពួកគេត្រូវការសមត្ថភាពហិតក្លិនដ៏ពូកែរបស់សត្វឆ្កែ ដើម្បីឆ្លងកាន់ចំការមីន ហើយដើម្បីដាត់តឿនកងទ័ពរបស់ខ្លួន អំពីគ្រោះថ្នាក់ដែលជិតចូលមកដល់។ ហើយវិធីតែមួយ ដើម្បីបញ្ជូនសត្វឆ្កែទាំងនោះ ឲ្យទៅកងទ័ពដែលនៅពីក្រោយខ្សែត្រៀមរបស់សត្រូវ គឺត្រូវទម្លាក់ពួកវាពីលើយន្តហោះ ដោយប្រើឆ័ត្រយោង។ តែសត្វឆ្កែមានសភាវគតិ ដែលខ្លាចការលោតហក់ពីកន្លែងខ្ពស់ៗ ប៉ុន្តែ មនុស្សយើងក៏ខ្លាចដូចពួកវាផងដែរ។ ប៉ុន្តែ បន្ទាប់ពីមានការបណ្តុះបណ្តាលអស់រយៈពេលជាច្រើនសប្តាហ៍សត្វឆ្កែទាំងនោះ ក៏បានរៀនទុកចិត្តម្ចាស់របស់វា នៅក្នុងការលោតពីលើយន្តហោះ តាមបញ្ជាររបស់ពួកគេ។ រឿងនេះ បានធ្វើឲ្យខ្ញុំឆ្ងល់ថា តើយើងមានទំនុកចិត្តចំពោះព្រះដ៏ជាម្ចាស់ នៃយើង ល្មមនឹងអាចធ្វើការពិបាកៗ ដែលតាមធម្មតា យើងមិនចង់ ឬមិនហ៊ានធ្វើឬទេ? តាមធម្មតា យើងប្រហែលជាពិបាកនឹងមានចិត្តសប្បុរស ឬអត់ទោស ឬមួយអត់ធ្មត់ ចំពោះអ្នកដែលធ្វើអាក្រក់មកលើយើងទេ។ តែព្រះយេស៊ូវបានបង្គាប់យើង ឲ្យទុកចិត្តទ្រង់ ល្មមនឹងអាចធ្វើកិច្ចការ ដែលពិបាក តែចម្រើនដល់នគរព្រះ។ យើងអាចថ្លែងឡើងថា “ទូលបង្គំទុកចិត្តនឹងទ្រង់ សូមឲ្យទូលបង្គំបានស្គាល់ផ្លូវដែលគួរដើរ ពីព្រោះទូលបង្គំបានលើកព្រលឹងទៅរកទ្រង់”(ទំនុកដំកើង ១៤៣:៨)។ សត្វឆ្កែឆ័ត្រយោងទាំងនោះ ច្រើនតែបានទទួលមេដាយ សម្រាប់ភាពក្លាហានរបស់ពួកវា។ ខ្ញុំជឿថា ថ្ងៃណាមួយ យើងក៏នឹងបានឮព្រះទ្រង់មានបន្ទូលថា “ល្អហើយ…
Read article