និមិត្តរូបនៃព្រឹលទឹកកក
ក្នុងអំឡុងពេលរដូវរងា ដែលមានភាពត្រជាក់មុតសាច់ ក្នុងតំបន់ដែលយើងរស់នៅ ក្នុងរដ្ឋមីឈីហ្គិន យើងមានអារម្មណ៍លាយឡំគ្នាជាច្រើន ចំពោះអាកាសធាតុ។ ពេលដែលព្រឹលបានបន្តធ្លាក់ក្នុងរដូវរងា រហូតដល់ខែមិនា មនុស្សភាគច្រើននៅតំបន់នោះមានការណាយចិត្តនឹងព្រឹលដែលចេះតែធ្លាក់មិនព្រមឈប់ ហើយក៏មានការរអ៊ូរទាំ ពេលគេព្យាករណ៍ឧតុនិយមថា អាកាសធាតុត្រជាក់នៅមានរយៈពេលយូរទៀត។ ប៉ុន្តែ សម្រស់ដ៏អស្ចារ្យនៃព្រឹល នៅតែបន្តធ្វើឲ្យខ្ញុំមានចិត្តរីករាយ។ ទោះខ្ញុំត្រូវលំបាកយកប៉ែលចូកព្រឹលចេញពីផ្លូវ នៅមុខផ្ទះខ្ញុំ ដាក់នៅលើគំនរព្រឹលអមសង្ខាងផ្លូវក៏ដោយ ក៏ខ្ញុំនៅតែមានចិត្តស្ងើចចំពោះវត្ថុពណ៌សក្បុសនេះ។ នៅថ្ងៃមួយ មានដុំទឹកកកតូចៗ ថ្លាដូចគ្រីស្ទាល់បានធ្លាក់ពីលើមេឃ ចុះមកទើនៅលើគំនរព្រឹលចាស់ៗ។ ពេលខ្ញុំ និងភរិយារបស់ខ្ញុំបានដើរកាត់តាមទេសភាពព្រឹលទឹកកកដែលចាំងពន្លឺផ្លេកៗ មើលទៅហាក់ដូចជាមានកំទេចគ្រាប់ពេជ្យចាំងពន្លឺផ្លេកៗ ពាសពេញទីវាល។ ព្រះគម្ពីរ ហាក់ដូចជាបាននិយាយអំពីព្រឹលក្នុងន័យខុសៗគ្នា។ ព្រះទ្រង់បានបង្គាប់ឲ្យព្រឹលធ្លាក់ចុះមក ជាសញ្ញាបង្ហាញអំពីភាពធំប្រសើររបស់ទ្រង់(យ៉ូប ៣៧:៦ ៣៨:២២-២៣)។ កំពូលភ្នំខ្ពស់ៗដែលគ្របដណ្តប់ទៅដោយព្រឹល បានធ្វើជាប្រភពទឹកដែលហូរចុះមក ស្រោចស្រពតាមជ្រលងដងអូរ ដែលនៅតំបន់វាលទំនាប។ តែដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ គឺព្រះបានប្រទានព្រឹលមក ជានិមិត្តរូបដំណាងអំពីការអត់ទោសបាបឲ្យយើងរាល់គ្នា។ ដំណឹងល្អនៃព្រះយេស៊ូវបានបើកផ្លូវ ឲ្យយើងបានទទួលការសម្អាតអំពើបាបយើង និងដើម្បីឲ្យចិត្តយើងបានប្រែជា “សជាងព្រឹល”ផង(ទំនុកដំកើង ៥១:៧ អេសាយ ១:១៨)។ លើកក្រោយ ពេលអ្នកបានឃើញព្រឹលដោយផ្ទាល់ភ្នែក ឬនៅក្នុងរូបថត សូមអរព្រះគុណព្រះ សម្រាប់ការអត់ទោសបាប និងប្រទានសេរីភាព ឲ្យយើងរួចពីទោសនៃអំពើបាប ដែលជាអំណោយសម្រាប់អស់អ្នកដែលទុកចិត្តលើព្រះសង្រ្គោះនៃយើង។-Dave…
Read article